• ផ្អើលខ្លាំង កីឡាករគុនខ្មែរ បានឈ្នះមេដាយមាសទាំង៧នាក់ ហើយមានឱកាសវ៉ៃដណ្តើមខ្សែក្រវាត់១ទៀត នៅថ្ងៃនេះ
    ប្រដាល់ក្នុងស្រុក 1 month ago 141 Views

    កីឡាករ​ជម្រើសជាតិប្រដាល់គុនខ្មែរ​ទាំង​៧នាក់ បានរួមគ្នា​​បង្កើត​រឿងដ៏អស្ចារ្យ​មួយ នៅ​ក្នុង​ព្រឹត្តិការណ៍​​​កម្រិត​ពិភពលោក Grand Slam Tournament 2022 Open នៅប្រទេស​​ម៉ាឡេស៊ី ដោយ​ពួកគេ ដណ្តើម​បាន​មេដាយ​គ្រប់ៗ​គ្នា ហើយ​ក៏​ទទួលបានឱកាស​ពិសេស ឡើង​ទៅវ៉ៃ​ដណ្តើម​ខ្សែ​ក្រវាត់​១​ទៀត នៅថ្ងៃ​សុក្រ​នេះ ផងដែរ។

    តា​ម​រយៈការ​ប្រកួត​ផ្តាច់​ព្រ័ត្រ កាលពី​ថ្ងៃព្រហស្បតិ៍ ម្សិលមិញ​នេះ ​ជើង​ខ្លាំង ខាំ ខ្លានាង, ស៊ន រ៉ាគីម, រិន ដេវីត, ឡុង ពិសិដ្ឋ និង ឃួន ឡាំងកូស៊ីន សុទ្ធតែ​បាន​ផ្តួល​គូ​ប្រកួត​ឱ្យ​សន្លប់​ដូចគ្នា​ទាំង​អស់ ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់ ចំណែក ឈឿន ល្វៃ និង ហ៊ីម គឹមរៀង បាន​ឈ្នះ​មេដាយ​មាស​ ដោយស្វ័យ​ប្រវត្តិ ដោយសារ​ដៃគូ​ប្រកួត​របស់​អ្នកទាំង​២​នេះ បាន​បោះ​បង់​ចោល​ការ​ប្រកួត។

    នៅក្នុងចំណោម​បេក្ខភាព​ឈ្នះ​បានមេដាយមាស​ទាំង​នេះ ខាំ ខ្លានាង បាន​ប្រើពេល​ខ្លី​បំផុត ក្នុងការ​ផ្តួល​​កីឡាករ Muhammad zulfakar Othma ​របស់​ក្លិប ​KMKMM ដោយម៉ាត់​ឆ្វេង ឱ្យ​អាជ្ញាកណ្តាល​រាប់ចំនួន​២​ដង និង​បញ្ឈប់ការ​ប្រកួត ត្រឹម​នាទី១ ក្នុងទឹក​ទី​១ ដើម្បី​ឈ្នះ​បានមេដាយមាស​ ក្នុង​ទម្ងន់៥១គីឡូក្រាម។

    ចំណែក ឡុង​ ពិសិដ្ឋ​ ​បាន​បុកជង្គង់បណ្តាល​ឱ្យ​កីឡាករ Muhammad Faris aiman Samili (KMKMM) អស់​លទ្ធផល​តដៃ និង​ត្រូវបាន​អាជ្ញាកណ្តាល​បញ្ឈប់​ត្រឹមទឹក​ទី​២ ដែល​នាំ​ឱ្យ  ពិសិដ្ឋ ឈ្នះបាន​មេដាយ​មាស​លើ​ទម្ងន់​៤៨គីឡូក្រាម មិនសូវចំណាយ​កម្លាំង​ខ្លាំង​​ប៉ុន្មាន​ឡើយ។

    ជាមួយគ្នា​នេះ កីឡាករ​កម្ពុជា ស៊ន រ៉ាគីម បាន​ម៉ាត់​ឆ្វេង បណ្តាល​ឱ្យ​​កីឡាករ​ប្រដាល់​របស់​ថៃ ដួល​សន្លប់ នៅ​ក្នុង​ទឹក​ទី​២ ដើម្បី​ឈ្នះ​បាន​មេដាយមាស​យ៉ាងរំភើបបំផុត។ ចំណែក​ ភួន ឡាំងកូស៊ីន បាន​វ៉ៃ​កីឡាករ Emran Batoori ឱ្យ​អាជ្ញាកណ្តាល​រាប់​ចំនួន​៤​លើក និង​បាន​បញ្ឈប់ នៅក្នុងទឹកទី​៣ ក្នុងការ​ប្រកួត​​ទម្ងន់៥៧គ.ក្រ ហើយ រិន ដេវីត បាន​វ៉ៃ​កីឡាករ​ម៉ាឡេស៊ី ​ឱ្យ​អាជ្ញាកណ្តាល​បញ្ឈប់ នៅ​ក្នុងទឹក​ទី៣ ដូចគ្នា។

    ជាមួយ​ការ​ឈ្នះ​បាន​មេដាយមាស ទាំង​៧នាក់​នេះ បាន​ធ្វើឱ្យ​កម្ពុជា ស្ថិត​​នៅក្នុង​ចំណោមប្រទេស ដែលដណ្តើម​បាន​មេដាយ​មាស​ច្រើន​ ក្នុងចំណោម​ប្រទេស​ចូល​រួមជាង​១០០ ហើយ​លទ្ធផល​នេះ គណៈកម្មការ បានផ្តល់​សិទ្ធិ​ឱ្យ​កីឡាករ​កម្ពុជា​១នាក់ គឺ រិន ដេវីត ដើម្បី​​ចូល​រួម​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ តំណាង​ឱ្យ​កម្ពុជា ដោយ​រូបគេ​នឹង​ត្រូវ​ប៉ះ​កីឡាករ​របស់​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី នៅ​រសៀល​​​ថ្ងៃ​សុក្រ​នេះ៕

  • Loading...
  • Recent Posts