• ក្រុមប្រដាល់គុនខ្មែរ កំពុងធ្វើព្យុះភ្លើង នៅក្នុងការប្រកួតកម្រិតពិភពលោក នៅម៉ាឡេស៊ី
    ប្រដាល់ក្នុងស្រុក 2 months ago 139 Views

    ក្រុម​ជម្រើសជាតិប្រដាល់​គុនខ្មែរ បាន​នឹងកំពុង​បង្កើតឱ្យ​មាន​ព្យុះភ្លៀង សម្រាប់​ការ​ប្រកួត​​កម្រិត​ពិភពលោក Grand Slam Tournament 2022 Open ដែល​កំពុង​ធ្វើ​នៅប្រទេស​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ការ​ផ្តួល​ដៃគូឱ្យ​សន្លប់យ៉ាង​ផុយស្រួយ ត្រឹម​ចន្លោះ​ទឹក​ទី​១ និងទឹក​ទី​២ ប៉ុណ្ណោះ។

    សម្រាប់ការ​ប្រកួត ដែល​មាន​កីឡាករ កីឡាការិនី​មកពី​៩០​ប្រទេស​ចូល​រួម​នេះ ទាំង​កីឡាករ ឃួន ឡាំងកូស៊ីន, រិន ដាវីត, ឈឿន ល្វៃ, ឡុង ពិសិដ្ឋ, ហ៊ីម គឹមរៀង សុទ្ធតែ​បាន​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់ និង​បោះ​បង់ចោល​ការ​ប្រកួត នៅចន្លោះ​ទឹក​ទី​១ និងទឹក​ទី​២ ដូចគ្នា​ទាំ​ង​អស់ ចំណែក ស៊ន រ៉ាគីម និង ខាំ ខ្លានាង បាន​​ចាប់​ឆ្នោត​​ឡើង​ទៅវគ្គ​៨នាក់ចុ​ងក្រោយ ដោយស្វ័យ​ប្រវត្តិ ពោល​គឺ​មាន​តែ​កីឡាការិនី ឆា ចាន់ដេង ម្នាក់​ទេ ដែល​ចាញ់ និង​ធ្លាក់​ចេញពីការ​ប្រកួត​នេះ។

    តាម​រយៈការ​ប្រកួតជម្រុះ​វគ្គ​១៦នាក់ដំបូង​នេះ កីឡាករ ឡុង ពិសិដ្ឋ​ បាន​ផ្តួល​កីឡាករ ម្ចាស់ផ្ទះម៉ាឡេស៊ី Kharul Amin ត្រឹម​ទឹកទី​១ រីឯ រិន ដេវីត និងហ៊ីម គីមរៀង ក៏​ផ្ដួលគូប្រកួត​កីឡាករ​របស់​ម៉ាឡេស៊ី ឱ្យ​សន្លប់​ទឹក​ទី​១​ដូចគ្នា។ ចំណែក ភួន ឡាំងកូស៊ីន បាន​ផ្តួល​កីឡាករ​ម៉ាឡេស៊ី​ Saafuan shah Bin ក្នុងទឹក២ ហើយ​ម្ចាស់​មេដាយប្រាក់ ឈឿង ល្វៃ បាន​វ៉ៃ​កីឡាករស្បែកខ្មៅ ឱ្យសុំ​ចុះចាញ់​នៅទឹក​ទី​២ សាម្រាប់ការ​ប្រកួត កាលពី​ថ្ងៃទី​១៤ ខែសីហានេះ​ដូចគ្នា។

    យ៉ាង​ណាមិញ សម្រាប់​ការ​ប្រកួត​ជម្រុះ​៨នាក់​ចុងក្រោយ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ កីឡាករ ឃួន ឡាំងកូស៊ីន បាន​យក​ឈ្នះ​ម្ចាស់​ខ្សែក្រវាត់ស៊ីម៉ង់ខ្លា ឈ្មោះ សាយហ្វុន របស់​ថៃ ដោយពិន្ទុ ដើម្បី​ឡើង​ទៅកាន់វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយជ័យជម្នះ​របស់ ឡាំងកូស៊ីន បាន​ធ្វើ​ឱ្យ​គ្រប់គ្នា មិនការ​ភ្ញាក់​ផ្អើល និងកោតសរសើរខ្លាំង ព្រោះ​កីឡាករ សាយហ្វុន នេះ មានសមត្ថ​ភាព​ខ្លាំង ដោយ​ធ្លាប់​ឈ្នះ​ចាញ់ ជាមួយ​ជើង​ខ្លាំង សុខ ធី ដែលជាសិស្សច្បង​របស់ ឃួន ឡាំងកូស៊ីន ប៉ុន្តែ ឡាំងកូស៊ីន បែរជាអាច​ទម្លាក់ជើង​ខ្លាំង​របស់​ថៃ​ម្នាក់នេះ ដើម្បី​ឡើង​ទៅវគ្គ​បន្ត​យ៉ាងរំភើបបំផុត។

    យ៉ាង​ណា​មិញ កីឡាករម្ចាស់មេដាយកីឡាករ ស៊ន រ៉ាគីម  ​បានផ្តើមការ​ប្រកួត​លើក​ដំបូង​របស់​គេ ដោយការ​​ទាត់​កីឡាករ​ Ali ​របស់​​អារ៉ាប៊ីសាអូឌីត ឱ្យ​ខូចជើង នៅត្រឹមទឹក​ទី​២ ដ៏​មិនគួរ​ឱ្យ​ចង់​ជឿង ដើម្បី​ឡើង​ទៅ​ពាក់​កណ្តាល​ផ្តាច់ព្រាត់។

    ចំណែក​ជើង​ខ្លាំង ខាំ​ ខ្លានាង និង​បេក្ខភាព​របស់កម្ពុជា ផ្សេង​ទៀត ដែល​ឈ្នះ ក្នុង​នៅវគ្គជម្រុះ​ដំបូង​នោះ នឹង​ត្រូវ​ប្រកួតទៀត នៅថ្ងៃអង្គារ​នេះ ដើម្បី​ស្វែង​រកឱកាស ឡើង​ទៅ​ដណ្តើម​យកមេដាយ​ដែរ៕

  • Loading...
  • Recent Posts