• Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
    បាល់ទាត់អន្តរជាតិ 2 months ago 185 Views

    បរទេស៖ អតីតខ្សែបម្រើ-ប្រយុទ្ធស្លាបក្រុមតោខៀវ Chelsea លោក Joe Cole បានច្រានចោលក្លឹបការពារតំណែងជើងឯក Real Madrid ថានិងអាចលើកពាន Champion League លើកទី១៥នៅរដូវកាលកាលនេះខណៈដែលបុរសសញ្ជាតិ​អង់គ្លេសបាន​ពណ៌នាដោយលើកឡើងពីក្លឹបធំៗចំនួន៤ស្ថិតក្នុងចំណោមក្រុមដែលអាចឈ្នះពានរង្វាន់កំពូលទ្វីបអឺរ៉ុប នៅរដូវកាល​នេះ​ទេ។

    Chelsea legend Joe Cole admits he was unaware of his own 2006 Ballon d'Or  shortlist – but Mason Mount fully deserves his

    អតីតយុវជនក្លឹបញញួរធំWest Hamបានប្រាប់ BT Sport ថា : ខ្ញុំនៅតែគិតថា Paris Saint-Germain, Manchester City, Liverpool និង Bayern Munich មានកម្រិតខ្ពស់ជាងReal Madrid នៅរដូវកាលនេះ។ពួកគេបានឈ្នះ Champions League ហើយអ្នកត្រូវតែផ្តល់កិត្តិយសដ៏ធំដល់ពួកគេ ពួកគេពិតជាពោរពេញទៅ​ដោយ​កីឡា​ករ​លំដាប់ពិភពលោក ប៉ុន្តែសូម​យល់​ថាកីឡាករទាំងអស់នេះអាចរកក្សាទម្រង់​លេង បានដូចដែលពួកគេធ្វើបានកន្លងមករឺយ៉ាងណានោះទេ?។ ​​ជាក់ស្តែង​កា​រប្រកួតជាមួយ Chelsea ,Man City និង Liverpool កន្លងមកនៅវគ្គផ្តាច់ព្រ័ត្រ Courtois មានការងារធ្វើជាច្រើន តើ​ពួក​គេ​អាច​ធ្វើ​បែប​នេះបន្តទៅ​ទៀតបាន​ទេ?

    Super Cup 2022 updates: Real Madrid vs Eintracht Frankfurt | Football News  | Al Jazeera

    ផ្ទុយទៅវិញបើយើងក្រឡេកមើលតាមការអះអាងរបស់Joe Cole  ក្រុមទំាងបីក្នុងចំណោម៤ខាងលើគឺត្រូវបានReal Madrid ផ្តួលដើម្បីលើកពាន Champions League ខណៈដែលអ្នកវិភាគកីឡាកររូបនេះធ្លាប់បានលើកឡើងថាក្រុមអធិរាជ សReal Mdrid មិនមានឪកាសឡើងទៅវគ្គផ្តាច់ព្រាត់នោះទេកាលពីរដូវកាលចាស់៕

     

    ប្រភពព័ត៍មាន៖ Tribuna

  • Loading...
  • Recent Posts