• ខ្សែប្រយុទ្ធ Man Utd ម្នាក់ទទួលបានការចាប់អារម្មណ៍ជាង ២០ក្លឹប តែ Man Utd បដិេសធ
    បាល់ទាត់អន្តរជាតិ 2 months ago 2926 Views

    បរទេស៖ ​ Man. Utd បានទទួលសំណើខ្ចីជើងសម្រាប់កីឡាករ Alejandro Garnacho ជាង២០ក្រុមពីសំណាក់ក្លឹបប្រទេសអង់គ្លេស អេស្បាញ អាល្លឺម៉ង់ អ៊ីតាលី និងស្កុតឡែន ។

    Alejandro Garnacho's net worth, salary, age, stats, house, cars, contract ▷  SportsBrief.com

    កីឡាករអន្តរជាតិដើមកំណើតអេស្បាញវ័យ ១៨ ឆ្នាំរូបនេះបានបង្ហាញខ្លួនចូល​លេង​នៅ​ក្រប​ខណ្ឌ  Premier League ចំនួន ២ ដងក្នុងដំណាក់កាលចុងក្រោយនៃយុទ្ធនាការរដូវកាលមុនពេលជួបជាមួយ Chelsea នៅ​ចុង​ខែមេសា មុនពេលបង្ហាញខ្លួនឈុតធំចុងក្រោយជាមួយ Crystal Palace ។

    Man Utd receive more than 20 offers for Alejandro Garnacho

    ការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍របស់ Garnacho ទល់នឹង Rayo Vallecano ក្នុងការប្រកួតមិត្តភាពមុនបើករដូវ​កាល​កាល​ពីចុងសប្តាហ៍មុន បានត្រឹមតែធ្វើអោយរូបគេលេងជាកីឡាករបម្រុងពេលប្រកួតបើកឆាកនៅក្របខណ្ឌ Premier League កាលពីថ្ងៃ​អាទិត្យ​ជាមួយ Brighton ប៉ុណ្ណោះ។ទោះយ៉ាងណាលោក Erik ten Hag គ្រូបង្វឹករបស់ក្រុម Man United មិនទាន់​សម្រេច​ចិត្តថាត្រូវរក្សាទុកកីឡាករជម្រើសជា​តិ​អាហ្សង់ទីនអាយុក្រោម ២០ ឆ្នាំរូបនេះសម្រាប់រដូវកាលនេះ ឬ​ក៏បញ្ជូន​ទៅ​កាន់ក្លឹបដែលបានដាក់សំណើរខ្ចី​ជើងគោលបំំណងអភិវឌ្ឍន៍សមត្ថភាពរបស់ Garnacho រឺយ៉ាងណានោះទេ ៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts