• អតីតអ្នកចាំទី Man Utd ម្នាក់ថា ពេលវេលារបស់គេនៅ Old Trafford ដូចជារឿងឧក្រិដ្ឋ
    បាល់ទាត់អន្តរជាតិ 2 months ago 424 Views

    បរទេស៖ អ្នកចាំទី Dean Henderson បានពណ៌នាដោយចោតប្រកាន់ទៅក្លឹបដែលជាអាណាព្យាបាលរបស់ខ្លួនគឺបិសាចក្រហម Man. United ថាបានប្រព្រឹត្ត​អំពើ​ដូច​ជារឿងឧក្រិដ្ឋចំពោះរូបគេកាលពីរដូវកាលចាស់២០២១-២០២២កន្លងទៅ។ ។គួរបញ្ជាក់ថាកីឡាករអន្តរជាតិអង់គ្លេសវ័យ ២៥ ឆ្នាំបាន​ចូលរួ​ម​ជាមួយ​ក្លឹប Nottingham Forest ក្នុងកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាលនេះបន្ទាប់ពីមិនអាចដណ្តើមតំណែងដៃទី១ពី David de Gea នៅ ទឹកដី Old Trafford បាន។

    Henderson កីឡាករអន្តរជាតិអង់គ្លេសបានលើកឡើងថាគាត់មានជំនឿចិត្តនឹងក្លាយជាអ្នកចាំទីជម្រើសដំបូងនៅពេលនោះ ប៉ុន្តែទីបំផុតរូបគេខកខាន​ការ​ប្រកួត Euro ២០២០ ដោយសាររបួស និងបានឆ្លង Covid-១៩នៅដើមយុទ្ធនាការនិង ដោយសារកង្វះពេលវេលា ប្រកួតធ្វើអោយរូបគេ​កាន់តែ​ឃ្លាត​ឆ្ងាយពី​ការបង្ហាញខ្លួនជម្រើសដំបូង ។Henderson បន្ថែមថា:ខ្ញុំមិនបាន​និយាយជាមួយលោក Erik ten Hag ចាប់តាំងពីការមកដល់របស់​អ្នកចាត់កា​រ​ទូទៅ​សញ្ជាតិហូឡង់នៅក្នុងខែឧសភាពីរឿងដ៏លំបាកបំផុតនៃអាជីពរបស់ខ្ញុំរយៈពេល១២ខែចុងក្រោយនេះទេ។វាជាការខកចិត្ត ព្រោះខ្ញុំបានបដិសេធការខ្ចី​ជើង​ពី​​ក្លឹបល្អៗជាច្រើនកាលពីរដូវក្តៅមុនសម្រាប់ហេតុផលនោះ ហើយពួកគេ(Man.Utd)ក៏មិនអនុញ្ញាតឱ្យខ្ញុំចាក​ចេញទៀត ។ខ្ញុំបានធ្វើការយ៉ាងលំបាកទាំងនៅ​ទី​លាន និង ក្រៅទីលានដើម្បីបន្តធ្វើអោយប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយឥឡូវនេះខ្ញុំកំពុងទន្ទឹងរង់ចាំរដូវ​កាលដ៏ល្អវិលត្រលប់មកវិញជាមួយ Nottingham Forest ។

    HE DIDN'T KEEP IT: Dean Henderson charged Manchester United for the  treatment he received

    Henderson ធ្លាប់ជាប់ជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ក្នុងពាក់កណ្តាលរដូវកាល២០២០-២០២១ប៉ុន្តែមិន​បានជាប់​ជម្រើស​ដំបូងសម្រាប់ វគ្គផ្តាច់ព្រ័ត្រ Europa League ទល់នឹង Villarreal ។ហើយ​ការ​ចាប់ផ្តើមដំបូងនៃរដូវកាលចាស់ក៏ត្រូវ​បានយាយី​ក្រោយ​បង្ហាញ​ខ្លួន​បាន៣ប្រកួតប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោកSolskjaerនិងបន្តដល់គ្រូបង្វឹកបណ្តោះអាសន្ន Ralf Rangnick ។Nottingham Forest និង​ត្រៀម​ចាប់ផ្តើមយុទ្ធនាការប្រកួតរដូវកាលថ្មីទល់នឹងសារិកាព្រៃ Newcastle នៅថ្ងៃសៅរ៍ចុងសប្តាហ៏ដើមខែសីហា ២០២២នេះ៕

     

    ប្រភពព័ត៍មាន៖ BBC

  • Loading...
  • Recent Posts