• ខ្សែការពារ Man. Utd ថាមិនសោកស្តាយក្រោយចាកចេញពីក្លឹបយក្សអេស្បា៉ញមួយនេះ
    បាល់ទាត់អន្តរជាតិ 2 months ago 385 Views

    បរទេស៖​ ខ្សែការពារ Raphael Varane របស់ក្រុមបិសាចក្រហម Man. United បាននិយាយថារូបគេមិនសោកស្តាយឡើយសម្រាប់ ការចាក ចេញ ពីកីឡាដ្ឋានSantiago Bernabeu មកកាន់ទឹកដី  Old Trafford ។

    Raphael Varane fitness issues make Martinez an essential transfer

    គួរបញ្ជាក់ថាកីឡាករអន្តរជាតិបារាំងវ័យ ២៩ ឆ្នាំបានចូលរួមជាមួយ Man.United កាលពីរដូវក្តៅមុន ប៉ុន្តែបញ្ហារបួស​និងទម្រង់លេងរបស់ក្រុមដែលមិនទទួលបានជោគជ័យនៅរដូវ កាលដំបូងបានធ្វើអោ យ Verane ហាក់មិនទទួលបានការពេញចិត្តនោះទេ។

    Raphael Varane does not regret Man Utd move, despite Real Madrid's success

    ទោះយ៉ាងណាក្រោយចាកចេញពី Real Madrid គាត់បានបាត់បង់ឱកាសឈ្នះពាន La Liga ជាលើកទីបួន និងឈ្នះពាន Champions League ជាលើកទីប្រាំ។ទោះយ៉ាងណាVerane បានច្រាន​ចោលការលើកឡើងដែលថាគាត់បានជ្រើសរើសក្លឹបខុស ដោយ​ប្រាប់ BBC Sport ថា​: ទេមិនមែន​ជា​ដាច់ខាត។ក្នុង​វិស័យ​បាល់ទាត់ អ្នក​ត្រូវ​តែ​ប្រជែង​ខ្លួន​ឯង ហើយ​ព្យាយាម​ធ្វើ​ឱ្យ​ប្រសើរ​ឡើង។ ខ្ញុំ​ចង់​រស់​នៅ​បទ ពិសោធន៍​មួយ​ផ្សេង​ទៀត​បន្ទាប់​ពី ១០ ឆ្នាំ​នៅ​កន្លែង​ដដែល។ក្របខ័ណ្ឌ Premier League គឺពិតជាអស្ចារ្យណាស់ ហើយ Manchester United គឺជាក្លឹបដ៏អស្ចារ្យ។ គ្មានការសង្ស័យទេអំពីការសម្រេចចិត្តរបស់ខ្ញុំ” ៕

  • Loading...
  • Recent Posts