បរទេស៖ Chelsea កំពុងតែនាំមុខក្លឹបគូប្រជែង Man.City, Man.Utd ក្នុងការផ្ទេរយកខ្សែការពារ Matthijs de Ligt របស់ Juventus មកកាន់ទឹកដីStamford Bridge។កីឡាករអន្តរជាតិហូឡង់វ័យ ២២ ឆ្នាំរូបនេះបានក្លាយជាសមាជិកដ៏សំខាន់សម្រាប់ក្រុមលោក Massimiliano Allegri ស្របពេលអតីតខ្សែការពារ Giorgio Chiellini និងផ្លាស់ទៅលេងនៅលីកកំពូលអាមេរិក MLS ជាមួយក្រុម Los Angeles ។
ទោះបីជាអតីតយុវជនថ្នាលក្លឹបAjax នឹងឈានចូលដល់កិច្ចសន្រយៈពេលពីរឆ្នាំចុងក្រោយនៃកិច្ចសន្យា Juventus របស់គាត់ ហើយអ្នកចាប់អារម្មណ៍ជាច្រើនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពនេះ។ កីឡាករអន្តរជាតិហូឡង់ក៏បានបដិសេធមិនព្រមផ្តល់ទំនុកចិត្តក្នុងការត្រៀមបន្តកុងត្រាថ្មីដោយបង្ហាញចេតនាចង់ផ្លាស់ទៅរកការប្រកួតប្រជែងថ្មីស្របពេលការពិភាក្សាកំពុងត្រូវបានធ្វើឡើង។ De Ligt ត្រូវបានដកស្រង់សម្តីដដោយ90Minថាៈហើយនៅពេលដែលពេលវេលាមកដល់ ខ្ញុំនឹងសម្រេចចិត្តថាតើខ្ញុំនឹងបន្តរឺក៏ចាកចេញទៅ កន្លែងផ្សេង។
ខ្ញុំតែងតែសម្លឹងមើលអ្វីដែលល្អបំផុតសម្រាប់ខ្លួនខ្ញុំទាក់ទងនឹងគម្រោងកីឡា។យើងបញ្ចប់រដូវកាលដោយឈរនៅចំណាត់ថ្នាក់ទី ៤ពីរឆ្នាំជាប់ៗគ្នាគឺមិនល្អគ្រប់គ្រាន់ទេ។ទោះយ៉ាងណាយើងនឹងត្រូវបន្តបោះជំហានទៅមុខទៀតសម្រាប់ពេលវេលាដែលកន្លងទៅវាជា ឆ្នាំដ៏ល្អបំផុតរបស់ខ្ញុំរហូតមកដល់ពេលនេះ។ បើនិយាយពីពេលវេលានិងរបៀបលេង៕
ប្រភពព័ត៍មាន៖ Sportsmole
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស