បរទេស៖ Man. City បានឈានដល់កិច្ចព្រមព្រៀងជាមួយ Leeds United ដើម្បីចុះហត្ថលេខាខ្សែបម្រើ-ការពារ Kalvin Phillips នៅរដូវក្តៅនេះ។កីឡាករវ័យ ២៦ ឆ្នាំគឺជាគោលដៅផ្ទេរមកកាន់កីឡដ្ឋាន Etihad ស្របពេលលោក Pep Guardiola មានបំនងដាក់អោយកីឡាករអន្តរជាតិអង់គ្លេសមកជំនួសតំណែងអតីតប្រធានក្រុម Fernandinho ។
ទោះបីជាមានក្លឹបធំៗ នៅ Premier League ដូចជា Manchester United, Liverpool, Aston Villa និង West Ham United ក៏ដូចជាក្លឹបយក្សបារាំង Paris Saint-Germain ប៉ុន្តែ Phillips បានសម្រេចចិត្តចូលរួមជាមួយ Leeds Utd ។ប្រភពពី The Athletic និង Daily Telegraph បានអោយដឹងថាក្រុមម្ចាស់ជើងឯក Premier League នឹងចំណាយប្រាក់៤២លានផោនសម្រាប់ Phillips ដែលក្នុងនោះបូករួមផលប្រយោជន៏ផ្សេងៗទៀតចំនួន៣លានផោផងដែរសរុបគឺ៤៥លានផោន។
Phillips បានចំណាយពេល១២ឆ្នាំចុងក្រោយជាមួយក្លឹបកុមារភាពរបស់គាត់ ចាប់តាំងពីបានហ្វឹកហាត់ជាយុវជនថ្នាល ក្នុងឆ្នាំ ២០២០ និងបានបង្ហាញខ្លួនសរុបចំនួន ២៣៣ដង។ ស្របពេលMan City និងបញ្ចប់ការចុះហត្ថលេខា Phillips ដោយជោគជ័យក្រុមរួចមកក្រុមMan.City កំពុងតែ បង្កើនការចាប់អារម្មណ៏ចរចារខ្សែការពារឆ្វេង Marc Cucurella របស់ Brighton & Hove Albion ដែលមានតម្លៃ៥០លានផោនផងដែរ៕
ប្រភពព័ត៍មាន៖ Sportsmole
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស