បរទេស៖ Bayern Munich បានបដិសេធសំណើរលើកទីពីរពីក្រុម Barcelona សម្រាប់ការចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Robert Lewandowski យោងគេហទំព័រ Marca បានចុះផ្សាយ។
គួរបញ្ជាក់ថាក្រោយបង្កើតកំនត់ត្រាដ៏ល្អ និងជោគជ័យជាមួយក្លឹបក្រោយស៊ុតបញ្ចូលទីបាន ៣៤៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៧៥លើកសម្រាប់ក្លឹបយក្សអាល្លឺម៉ង់ក្នុងរយៈពេល ៨ រដូវកាលចុងក្រោយ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានបង្ហាញ ពីបំណងចង់ផ្លាស់ទៅរកការប្រកួត ប្រជែងនៅលីកកំពូលអឺរ៉ុបផ្សេងទៀត។ ប្រភពបន្តថាៈ ក្លឹបយក្សកាតាឡាន់បានដាក់សំណើរដេញថ្លៃ៣៥លានយូរ៉ូបូកនឹងផលប្រយោជន៏ផ្សេងទៀត៥លានយូរ៉ូផងដែរ ប៉ុន្តេត្រូវបានបដិសេធ។
ម្ចាស់ជើងឯក Bundesliga នៅតែស្ទាក់ស្ទើរក្នុងការលក់ Lewandowski ដែលនៅសល់កុងត្រាមួយឆ្នាំទៀតនៅកីឡដ្ឋាន Allianz Arena ប៉ុន្តែ Barcelona នៅតែមានសុទិដ្ឋិនិយមក្នុងការនាំយកខ្សែប្រយុទ្ធជើងចាស់រូបនេះមកកាន់ទឹកដីCamp Nou ។ ក្រៅពីBarcelona នៅមាន Chelsea, Man. United និង Paris Saint-Germain ក៏មានចំណាប់អារម្មណ៍លើ Lewandowski ដែរ ប៉ុន្តែ Barcelona គឺជា ក្លឹបដែលមានឆន្ទៈខ្ពស់បំផុតសម្រាប់ការចង់បានខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញរូបនេះ ៕
ប្រភពព័ត៍មាន៖ Sportsmole
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស