បរទេស៖ Arsenal បានឈានដល់កិច្ចព្រមព្រៀងជាមួយ Manchester City ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Gabriel Jesus ក្នុងតម្លៃ ៤៥លានផោននៅរដូវក្តៅនេះ។កីឡាករវ័យ ២៥ ឆ្នាំរូបនេះគឺជាគោលដៅផ្ទេរដ៏មានសក្តានុពលមកកាន់កីឡដ្ឋាន Emirates ខណៈគ្រូបង្វឹកដោយលោក Mikel Arteta កីឡាករអន្តរជាតិប្រេស៊ីលមក ជំនួសកន្លែង Alexandre Lacazette ។
គូប្រជែងក្នុងទីក្រុងឡុងដ៍ Tottenham Hotspur និង Chelsea ក៏ត្រូវបានគេចាប់អារម្មណ៍លើ Jesus ផងដែរ ប៉ុន្តែយោងគេហទំព័រ The Athletic និង Sky Sports News បានបញ្ជាក់ចុងក្រោយនេះថា Arsenal ខិតដល់កិច្ចព្រមព្រៀងផ្ទេរដោយរួមទាំងលក្ខខណ្ឌផ្ទាល់ខ្លួន និងការរៀបចំត្រួពិនិត្យផ្នែកវេជ្ជសាស្ត្រដែលមិនទាន់ត្រូវបានបញ្ចប់នៅឡើយ។ Jesus មានកំនត់ត្រារកបាន៩៥ គ្រាប់ និង assists ៤៦ ដងក្រោយបង្ហាញខ្លួន ២៣៦ប្រកួតនិងមានឪកាសរកបានប្រាក់ពលកម្មនឿយហត់កើនដល់ទៅ២២0,000 ផោនក្នុងមួយសប្តាហ៍ ប្រសិនការផ្លាស់ទៅកាន់កីឡដ្ឋាន Emirates ។
ការត្រៀមចាកចេញរបស់Jesus គឺក្រោយពេលវត្តមានរបស់ Erling Braut Haaland និង Julian Alvarez បើទោះបីជាកិច្ចសន្យារបស់ខ្លួនជាមួយក្លឹបនិងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ ២០០២៣ក៏ដោយ។ Jesus ត្រៀមក្លាយជាសមាជិក ទី៣ របស់ Arsenal ក្នុងរដូវកាលរដូវក្តៅនេះ បន្ទាប់ពី Fabio Vieira និង Marquinhos ខណៈ Raphinha របស់ Leeds United គឺជាគោលដៅកំពុងចរចារ។
ប្រភពព័ត៍មាន៖ Sportsmole
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស