បរទេស៖ ខ្សែប្រយុទ្ធ Christian Eriksen អាចនឹងវិលទៅកាន់ការប្រកួតធំៗវិញជាមួយនឹងក្រុម Manchester United ដែលកំពុងតែសម្លឹងរកការប្រើប្រាស់កីឡាករអន្តរជាតិដាណឺម៉ាករូបនេះ។ បើយោងទៅតាមសារព័ត៌មាន Sky Sports ក្លិប Man United បានទាក់ទងភ្នាក់ងារតំណាងរបស់ Eriksen ជុំវិញការចុះកុងត្រានៅកីឡដ្ឋាន Old Trafford។
លោក Dharmesh Sheth ដែលជាអ្នកយកព័ត៌មានរបស់ Sky Sports បាននិយាយថា លោក Ten Hag មានកញ្ចប់ថវិកាជាច្រើនដែលអាចប្រើប្រាស់ដើម្បីទិញចូលកីឡាករថ្មីៗបាន។ ប៉ុន្តែ Eriksen មានទេពកោសល្យដែលឆ្លើយតបគ្រប់លក្ខខណ្ឌទាំងអស់ដែលគ្រូបង្វឹកថ្មីរូបនេះ ចង់បាន។ សម្រាប់លោក Ten Hag ផ្ទាល់ ការចំណាយប្រាក់ដ៏ច្រើនបំផុតនៅលើកីឡាករល្បីៗមិនមែនជាបញ្ហាឡើយ។ ផ្ទុយវិញ អ្វីដែលសំខាន់នោះគឺថា ការទទួលបានកីឡាករដ៏ត្រឹមត្រូវ ក្នុងតម្លៃខ្លួនដែលស្រប។ បច្ចុប្បន្ន Eriksen មិនទាន់ជាប់កិច្ចសន្យាជាមួយនឹងក្លិបណាឡើយ ស្របពេលដែល Man United និង Brentford សង្ឃឹមដូចគ្នាថា នឹងអាចចុះហត្ថលេខាជាមួយនឹងរូបនេះ។
Eriksen បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ជាមួយនឹងក្លិប Brentford។ បើទោះបីមានកង្វល់នានាជុំវិញសុខភាពរបស់ខ្សែបម្រើប្រយុទ្ធអន្តរជាតិដាណឺម៉ាករូបនេះក៏ដោយ ប៉ុន្តែ Eriksen បានជួយឲ្យមិត្តរួមក្រុមរកបាន៥គ្រាប់ និងស៊ុតបាល់បញ្ចូលទី១គ្រាប់ក្នុងការបង្ហាញខ្លួន១១លើកជាមួយនឹង Brentford៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស