បរទេស៖ Man. United បានចាប់ផ្តើមពិភាក្សាជាមួយតំណាងកីឡាករ Antony មុនពេលស្នើរសុំផ្ទេរយកខ្សែបម្រើ-ប្រយុទ្ធស្លាប Ajax សញ្ជាតិប្រេស៊ីលរូបនេះមកកាន់ទឹកដី Old Trafford នៅមុនរដូវកាលថ្មីចាប់ផ្តើម។
គួររំលឹកថារយៈពេលពីរឆ្នាំកន្លងមកក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីក្រុមMan.Utd លោក Erik ten Hag នៅលីកកំពូលហូឡង់ Antony ស៊ុតបញ្ចូលទីបាន ២២ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី១៦ដងក្រោយ ការបង្ហាញខ្លួនចំនួន ៧៤ប្រកួតបន្ទាប់ពី ផ្ទេរពី Sao Paulo ក្នុងតម្លៃ ១៤លានផោនក្នុងខែកក្កដាឆ្នាំ ២០២០។ក្រៅពីAntony រូបនេះលោក Ten Hag ក៏ចង់បានអតីតកូនក្រុមម្នាក់ទៀតរបស់Ajaxគឺ ខ្សែការពារកណ្តាល Jurrien Timber ផងដែរ។
បុរសវ័យ ៥២ ឆ្នាំសញ្ជាតិហូឡង់ក៏ចង់បានកីឡាករ Antony ដែលAjaxបានដាក់តម្លៃខ្លួនចំនួន៥១លានផោនខណៈការសម្រេចចិត្តនិងអាចធ្វើឡើងក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ដោយសារតែអ្នកតំណាងរបស់គាត់បានពន្លឿនដំណើរការនេះយោងគេហទំព័រ Goal បានចុះផ្សាយ។មួយវិញទៀតទាំងMan.United និង Ajax មានទំនាក់ទំនងដ៏រឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក៏ព្រោះតែវីរបុរសរបស់ Man. United លោក Edwin van der Sar គឺជាឥស្សរជនជាន់ខ្ពស់ម្នាក់កំពុងមានតួនាទីនៅក្នុងក្រុមដែលមានមូលដ្ឋាននៅទីក្រុង Amsterdam ផងដែរ៕
ប្រភពព័ត៍មាន៖ Sportsmole
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស