• ការវ៉ៃ១ទល់៣នាក់ របស់ម្ចាស់មេដាយមាស ម៉ឺន មេឃា គេចមិនផុតពីលទ្ធផលបែបនេះ
    ប្រដាល់ក្នុងស្រុក 4 months ago 206 Views

    កីឡាករ​ជើង​ខ្លាំង ម៉ឺន មេឃា (អេវីរៈ ខាំឈីតភូថង) ដែលរក​ឃើញ​ជ័យជម្នះ​ដ៏​ធំ នៅក្នុង​ឆាក​ជីវិត ជាមួយការ​ឈ្នះ​បានមេដាយមាស លើ​ការ​ប្រកួតកីឡាវ៉ូវីណាម ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម នៅ​​​ប្រទេស​វៀតណាម កាលពីពេលថ្មីៗ​នេះ នឹង​វិលមកកាន់ការ​ប្រកួត​នៅ​សង្វៀន​ប្រដាល់​គុនខ្មែរវិញ ហើយវា​ក៏ជាពេល​ដែល​រូបគេ ត្រូវ​បាន​ផ្គូផ្គង​ឱ្យ​ប្រកួត​១ទល់​៣នាក់ ជា​លើក​ដំបូង នៅ​ក្នុង​​អាជីព ផងដែរ។

    គិតមក​ដល់ពេលនេះ មានតែ​កីឡាករ ព្រំ សំណាង និង ពេជ្រ សម្បត្តិ ប៉ុណ្ណោះ ដែល​ត្រូវ​បាន​សង្វៀន​ថោន រៀបចំ​ឱ្យ​ប្រកួត​១ទល់​៣នាក់ កន្លងមកនេះ ប៉ុន្តែ​អ្នកទាំង​២​នេះ នៅ​មិន​ទាន់អាច​ នៅមិនទាន់អាច​ផ្តួល​គូ​ប្រកួត​ឱ្យ​សន្លប់ទាំង​៣​នាក់ ដើម្បី​ទទួល​បាន​ប្រាក់រង្វាន់​បន្ថែម​១០០០ដុល្លារ ​ពានជើងឯក​កណ្តាប់ដៃមាស១ និង​ហ្គង់​មាស​១គូ ទៅតាមច្បាប់ម៉ាសហ្វៃ វ៉ៃ​១ទឹក​មាន​៩នាទី នោះ​ឡើយ​ទេ ព្រោះ ព្រំ សំណាង បាន​ផ្តួល​ដៃគូ​ឱ្យ​សន្លប់ បាន​ត្រឹម​១​នាក់ រីឯ ពេជ្រ សម្បត្តិ ផ្តួលឱ្យ​សន្លប់បាន​២នាក់។

    យ៉ាង​ណាមិញ សម្រាប់ការ​ប្រកួត ដែល​ត្រូវ​ធ្វើ​នៅទី​រួម​ខេត្តកំពង់ចាម នា​យប់ថ្ងៃសៅរ៍នេះ ម៉ឺន មេឃា ត្រូវ​បានដាក់​ឱ្យ​​ប្រកួត១ទល់​៣នាក់ ​ជាមួយ​កីឡាករ សេក គឹមសាន្ត, ជ័រ ពៅ និង ពុទ្ធ សំបូរ ហើយ​លក្ខខណ្ឌ​នៃ​ការ​ប្រកួត គឺខាង៣នាក់ ត្រូវ​ចូល​វ៉ៃ​ម្នាក់​៣នាទី តែបើ​មាន​អ្នក​សន្លប់ នាទី​នៅសល់ ត្រូវ​ធ្លាក់​ទៅលើ​អ្នក​ចូលមក​ប្រកួត​បន្ទាប់​ជាអ្នក​រ៉ាប់រង អ៊ីចឹងមានន័យ​ថា ម៉ឺន មេឃា គ្មាន​ពេល​សម្រាប់​​នោះ​ទេ គឺ​រូបគេ ត្រូវ​វ៉ៃ​៩នាទីទី​ពេញតែម្តង។

    ចំពោះ​ការ​ប្រកួត​ទម្រង់​១នាក់ទល់​៣នាក់នេះ គឺ​គេចមិនផុត ពី​មានអ្នក​សន្លប់នោះ​ទេ ព្រោះលក្ខខណ្ឌ ដើម្បីបានប្រាក់រង្វាន់ និង​ទទួល​ពាន​ជើងឯកគុនខ្មែរកណ្តាប់ដៃ​មាស​នេះ គឺ​​លុះត្រា​តែ ម៉ឺន មេឃា អាច​ផ្តួល​កីឡាករ​ទាំង៣​នាក់នេះ ឱ្យសន្លប់ ឬត្រូវ​​អាជ្ញាកណ្តាល និងគ្រូ​ពេទ្យ ​បញ្ឈប់ ទាំង​៣​នាក់ ទើប​អាច​ទទួលបានជ័យជម្នះ និង​ទទួលបាន​ប្រាប់រង្វាន់ ចំនួន​១០០០ដុល្លារ បន្ថែម​លើ​តម្លៃ​ខ្លួន និង​ពានជើងឯក​កណ្តាប់ដៃមាស១ និង​ហ្គង់​មាស​១គូ។

    យ៉ាង​ណា​ក៏​ដោយ បើ​សិន ម៉ឺន មេឃា ផ្តួល​ដៃគូឱ្យ​សន្លប់​១នាក់ នឹង​ទទួលបាន​​២០០​ដុល្លារ និ​សន្លប់​២នាក់ បាន​៤០០ដុល្លារ។ ចំពោះ​ភាគី​កីឡាករ​៣នាក់វិញ បើអ្នកណា​អាច​ផ្តួល ម៉ឺន មេឃា ឱ្យ​សន្លប់ នឹង​ទទួលបាន​ប្រាក់​បន្ថែម​ចំនួន​២០០ដុល្លារ​ដូចគ្នា ហើយ​លក្ខខណ្ឌ​ពិសេស​មួយ​ទៀត គឺ​បើអ្នក​ណា អាច​វ៉ៃ ម៉ឺន មេឃា ឱ្យ​សន្លប់ មុន​១នាទី ពេល​ឡើង​ប្រកួត គឺ​អ្នក​នោះ នឹង​ទទួលបាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្តចំនួន​៤០០ដុល្លារ។

    ជាមួយ​លក្ខខណ្ឌ​នៃ​ការ​ប្រកួតដ៏សាហាវ​នេះ គឺ​ ម៉ឺន មេឃា ត្រូវ​ធ្វើការ​ងារ​ធ្ងន់បំផុត ហើយ​រូបគេ នឹង​ប្រឈម​ការ​សន្លប់​គ្រប់​ពេល បើសិនធ្វេស​ប្រហែស​តែបន្តិច​នោះ។ តែ​ទោះបីជា​យ៉ាង​ណា  ទាំង សេក គឹមសាន្ត, ជ័រ ពៅ និង ពុទ្ធ សំបូរ សុទ្ធតែ​មានសមត្ថ​ភាព នៅក្រោម ម៉ឺន មេឃា ដែល​អាច​និយាយ​បាន បើប្រកួត​១ស្មើ ពួកគេ មិនអាច​ទៅរួចជាមួយ មេឃា នោះ​ឡើយ ប៉ុន្តែ​ការ​វ៉ៃ​១ទល់​៣ គឺ​អ្វីៗ អាចមាន​ការ​ប្រែ​ប្រួល ព្រោះ​ការ​វ៉ៃអំបោះឆៅ ងាយនឹង​សន្លប់​ណាស់ បើវាយចូល​គោលដៅពេញ។

    សម្រាប់ការ​ប្រកួត នៅ​យប់​ថ្ងៃសៅរ៍នោះ​ដែរ ក៏មានការ​​ប្រកួតម៉ារ៉ាតុង​ដណ្ដើមប្រាក់លាន រវាង​កីឡាករ​កម្ពុជា រិទ្ធ វិបុល , ហ៊ឹម គឹមរៀង និង​កីឡាករ ឆៃណារិន វ៉វ៉ារ៉ាន់យ៉ា ,ឆៃផន ភឿនសុវណ្ណ ​របស់ថៃ​ផងដែរ ហើយ​៣គូ​ទៀត ជាការ​ប្រកួត​សន្សំពិន្ទុ ក្នុង​ពូលA ជុំទី4 ខ្សែក្រវាត់ IPCC KUN KHMER ដោយ​ក្នុង​នោះ ផល សោភ័ណ្ឌ ជួប គង់ សំបូរ រីឯ កន ចន្ថា ប៉ះ សេក គឹមរួន និង ខុន បូឡា ប្រកួត​ជាមួយ សោម វិច្ឆ័យ៕

  • Loading...
  • Recent Posts