បរទេស៖ ខ្សែប្រយុទ្ធស្លាបវ័យក្មេងរបស់ក្រុមបិសាចក្រហម Man. United កីឡាករ Anthony Elanga បានលើកឡើងពីតំណែងលេងនៅក្នុងក្រុមដែលខ្លួនចង់បង្ហាញសមត្ថភាព ហើយជឿជាក់ថាគ្រូបង្វឹកថ្មីលោក Erik ten Hag គួរតែផ្តល់ឪកាសដល់រូបគេលេងនៅតួនាទីមួយនោះសម្រាប់រដូវកាលក្រោយ។
Elanga ដែលមានវ័យទើបតែ ២០ ឆ្នាំបានបានបង្ហាញទម្រង់លេងដ៏គួរអោយចាប់អារម្មណ៏នៅទឹកដី Old Trafford ដោយបង្ហាញខ្លួនបាន ៣៧ ប្រកួត ស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និងAssist ៥ដង ។ Elanga បានចូលលេងជំនួសតួនាទីរបស់ Marcus Rashford និង Jadon Sancho កំលុងពេលអតីតអ្នកចាត់ការបណ្តោះអាសន្ន Ralf Rangnickដោយលេងនៅតំបន់ប្រយុទ្ធស្លាបស្តាំសម្រាប់ជម្រើសដំបូងកាលពីរដូវកាលមុន។
ទោះយ៉ាងណា Elanga បានចូលលេងជាកីឡាករបម្រុងក្នុងតង់ទីពីរអោយក្រុមជម្រើសជាតិស៊ុយអែតចាញ់ន័រវេសក្នុងលទ្ធផល ២ទល់និង១កាលពីពេលថ្មីៗនេះក្នុងព្រឹត្តការណ៏ UEFA Nations League ដោយធ្វើបានយ៉ាងល្អនៅផ្នែកខាងឆ្វេងនៃតំបន់ប្រយុទ្ធស្លាបនិងរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី១គ្រាប់ផងដែរ។ Elanga បានប្រាប់យ៉ាងដូច្នេះថាៈ វាសមនឹងខ្ញុំណាស់។នៅMan. United ខ្ញុំលេងច្រើននៅខាងស្ដាំ ប៉ុន្តែពេលនេះខ្ញុំមានឱកាសលេងនៅខាងឆ្វេង នោះគឺជាតំណែងដែលខ្ញុំចូលចិត្ត។ ខ្ញុំអាចធ្វើច្រើនទៀតទាំងសងខាងក្នុងទីលាននិងខាងក្រៅផងដែរ៕
ប្រភពព័ត៍មាន៖ Sportskeeda
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស