បរទេស៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានបង្កើតក្រុមមប្រឹក្សាឯករាជ្យមួយ ដើម្បីស៊ើបអង្កេតទៅលើទិដ្ឋភាព ដែលបាននាំឲ្យមានការពន្យារពេលការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្ររាងក្រុម Liverpool និង Real Madrid កាលពីថ្ងៃសៅរ៍ ទី២៨ ខែឧសភា។
ការប្រកួតនៅកីឡដ្ឋាន Stade de France ក្នុងទីក្រុងប៉ារីស ត្រូវបានពន្យារពេលកន្លះម៉ោង ដោយសារតែអ្នកមានសំបុត្ររបស់ក្រុម Liverpool ត្រូវបានគេឃើញឈររង់ចាំជាជួរជាច្រើននាក់ ហើយក្រោយមក ប៉ូលិសបារាំង បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកគាំទ្រទាំងនោះ ។ កាលពីថ្ងៃចន្ទ អាជ្ញាធរបារាំង បានចាត់ទុកថា នេះគឺដោយសារតែការលក់សំបុត្រក្លែងក្លាយក្នុងទ្រង់ទ្រាយឧស្សាហកម្ម ស្របពេលដែលការតវ៉ាជាច្រើនលើគោលនយោបាយនៃការប្រកួតនេះ។
លោក Billy Hogan ប្រធានប្រតិបត្តិក្លិប Liverpool បានចាត់ទុកថា ការលើកឡើងរបស់លោក Gerald Darmanin ថា អ្នកគាំទ្រពី៣ម៉ឺន ទៅ៤ម៉ឺននាក់របស់ Liverpool បានបង្ហាញខ្លួននៅកីឡដ្ឋាន Stade de France ដោយគ្មានសំបុត្រ ឬមានសំបុត្រក្លែងក្លាយ គឺជាការមិនទទួលខុសត្រូវ ជាការបង្ករកំហឹង និងជាការព្យាយាមគេចវេសពីការបន្ទោស។លោក Tom Werner ប្រធានក្លិប Liverpool បានសរសេរលិខិតទៅកាន់លោក Darmanin ដើម្បីទាមទារការសុំទោស។ លិខិតរបស់លោក Werner បានសរសេរថា៖ «ការលើកឡើងរបស់អ្នក គឺជាការមិនទទួលខុសត្រូវ គ្មានវិជ្ជាជីវ និងគ្មាការគោរពដល់អ្នកគាំទ្ររាប់ពាន់នាក់ ដែលរងផលប៉ះពាល់ទាំងរាងកាយ និងផ្លូវចិត្ត»៕
ប្រភពព័ត៌មាន៖ BBC
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស