បរទេស៖ ខ្សែបម្រើស្លាប Vinicius Junior បានស៊ុតបាល់បញ្ចូលទីកាត់សេចក្តីក្នុងការប្រកួត ខណៈដែលក្រុម Real Madrid បានផ្តួលក្រុម Liverpool ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ ក្នុងទីក្រុងប៉ារីស ដើម្បីក្លាយជាស្តេចប្រចាំទ្វីបអឺរ៉ុប ជាលើកទី១៤។ ការប្រកួតនេះ ក៏ត្រូវបានរំខានដោយសារតែបញ្ហានានានៅខាងក្រៅទីលានប្រកួតផងដែរ ដែលនាំឲ្យមានការពន្យារពេលការប្រកួតរហូតដល់ទៅកន្លះម៉ោង។
ខ្សែបម្រើស្លាបអន្តរជាតិប្រេស៊ីល Vinicius បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅនាទី ទី៥៩ ក្រោយពីការបញ្ជូនបាល់របស់ Fede Valverde នាកីឡដ្ឋាន Stade de France ហើយ Liverpool មិនអាចរកគ្រាប់បាល់តាមស្មើវិញបានឡើយ ខណៈដែលក្រុមរបស់លោក Jurgen Klopp បានរងបរាជ័យក្រោមស្នាដៃក្រុមយក្សអេស្ប៉ាញ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ជាលើកទី២ ក្នុងរយៈពេល៥រដូវកាល។
Liverpool នឹងមានការសោកស្តាយ ខណៈដែលអ្នកចាំទី Thibaut Courtois បានបំពេញតួនាទីយ៉ាងល្អ ដើម្បីសង្គ្រោះបាល់ពីការស៊ុតរបស់ Sadio Mane នៅពេលដែលពួកគេបានលេងយ៉ាងល្អនៅតង់ទី១។ លោក Klopp បានឲ្យដឹងថា៖ «កីឡាករបានលេងយ៉ាងល្អនៅរដូវកាលនេះ។ យុទ្ធនាការ២ដែលយើងមិនអាចឈ្នះ យើងបានខកខានតែបន្តិចប៉ុណ្ណោះ»៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស