បរទេស៖ ក្រុមអធិរាជស Real Madrid បានប្រកាសពីសមាសភាពកីឡាករបស់ពួកគេទាំង២៦រូបសម្រាប់ការត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹងក្រុមហង្សក្រហម Liverpool ដែលនិងប្រព្រឹត្តទៅនៅវេលាថ្ងៃសៅរ៏ឈានចូលថ្ងៃអាទិត្យវេលាម៉ោង២រំលងអធ្រាតខាងស្អែកនេះ នៅទីក្រុងប៉ារីសប្រទេសបារាំង ។
អ្វីដែលជារឿងគួរអោយមានការភ្ញាក់ផ្អើលដល់ប្រិយមិត្តគាំទ្រនោះគឺបេក្ខភាពខ្សែប្រយុទ្ធស្លាបកីឡាករ Gareth Bale ត្រូវបានដាក់បញ្ចូលទៅក្នុងក្រុមផងដែរបើទោះបីជាមួយរយៈកាលដ៏ធំកន្លងមកកីឡាករសញ្ជាតិវេលស៍រូបនេះមិនបានស្ថិតក្នុងក្រសែភ្នែកប្រើប្រាស់របស់ក្លឹបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ។ បើទោះបីជាបានចំណាយពេលលេងក្នុងលក្ខណ្ឌខ្ចីជើងនិងទទួលបានលទ្ធផលជាវិជ្ជមានជាមួយអតីតក្រុមមាន់ខ្នាយមាស Tottenham កាលពីរដូវកាលមុនក៏មិនគ្រប់គ្រាន់ក្នុងការស្តារអាជីពរបស់គាត់ជាមួយក្រុមក្រុមជើងឯកទ្វីបអឺរ៉ុប១៣សម័យសម្រាប់រដូវកាល២០២១-២០០២២បានមកវិញ នោះដែរ។
ឥឡូវនេះBaleបានត្រៀមចាកចេញពីទឹកដី Santiag Bernabeu នៅមុនរដូវកាលថ្មីក្របខណ្ឌ La Liga បានចាប់ផ្តើម ក្រោយចំណាយពេល៩ ឆ្នាំ ខណៈដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅក្នុងខែមិថុនា ស្របពេលគោលដៅបន្ទាប់គឺអាចត្រូវបានមើលឃើញថាជាលីកកំពូលអង់គ្លេស ។ទោះបីជាBale អាចនិងចាប់ផ្តើមលេងក្នុងនាមកីឡាករបម្រុងក៏ដោយការប្រកួតនៅថ្ងៃទី២៨ឧសភា ខាងមុខនេះជាពេលវេលាមួយដែល នឹងបង្ហាញពីពេលវេលា ចុងក្រោយរបស់គាត់ជាមួយនឹងក្លឹបយក្សអេស្ប៉ាញមួយនេះហើយ៕
ប្រភពព័ត៍មាន៖ Sportskeeda
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស