បរទេស៖ ក្រុម Liverpool នឹងសម្លឹងរកការសងសឹកលើក្រុម Real Madrid នៅពេលដែលក្រុមទាំង២ ជួបគ្នាក្នុងទីក្រុងប៉ារីស វគ្គផ្តាច់ព្រ័ត្រ នៃក្របខ័ណ្ឌ Champions League នៅចុងសប្តាហ៍នេះ។ ទាក់ទងនឹងការបង្ហាញខ្លួនជាលើកទិ៣របស់ Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌកំពូលអឺរ៉ុប ក្នុងរយៈពេល៥ឆ្នាំ លោក Jurgen Klopp បានបញ្ជាក់ថា៖ «យើងមិនស្ថិតនៅទីនេះដោយសារតែវេទមន្តឡើយ។ ប៉ុន្តែ យើងពិតជាសក្តិសមក្នុងការឈានដល់វគ្គនេះ»។
Real Madrid នឹងក្លាយជាឧបស័គ្គរបស់ Liverpool នាកីឡដ្ឋាន Stade de France នៅថ្ងៃសៅរ៍ ដូចដែលពួក គេបានធ្វើកាលពី៤ឆ្នាំមុន ក្នុងការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌអឺរ៉ុបវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងរបស់ Liverpool ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះអ៊ីចឹង។ ការរងបរាជ័យក្នុងលទ្ធផល ៣-១ ក្នុងរាត្រីប្រកួតនៅទីកក្រុងគៀវ ដែលកើតឡើងដោយសារតែកំហុស២លើករបស់អ្នកចាំទី Loris Karius ក្រោយពីបានបាត់បង់តារាឆ្នើម Mohamed Salah នៅដើមតង់ដោយសារតែបញ្ហារបួសស្មារនោះ អាចជាការផ្តល់ការខកចិត្តខ្លាំងសម្រាប់ក្រុមអង់គ្លេសមួយនេះ។


(L-R) Georginio Wijnaldum of Liverpool FC, Jordan Henderson of Liverpool FC, Karim Benzema of Real Madrid during the UEFA Champions League final between Real Madrid and Liverpool on May 26, 2018 at NSC Olimpiyskiy Stadium in Kyiv, Ukraine(Photo by VI Images via Getty Images)
លោក Klopp បាននិយាយកាលពីថ្ងៃពុធថា៖ «វាបានក្លាយជារាត្រីដ៏សោកសៅសម្រាប់យើង»។ ប៉ុន្តែ រយៈពេល១ឆ្នាំក្រោយមក ក្រុម Liverpool បានឈានទៅប្រកួតក្នុងដំណាក់កាលដ៏ធំបំផុតដើម្បីស្តារមុខមាត់ត្រឡប់មកវិញតាមរយៈការផ្តួលក្រុម Tottenham ក្នុងទីក្រុងម៉ាឌ្រី ដើម្បីលើកពានក្របខ័ណ្ឌអឺរ៉ុបជាលើកទី៦របស់ពួកគេ។ ចាប់តាំងពីពេលនោះមក លោក Klopp ក៏បានបញ្ចប់ការរង់ចាំអស់រយៈពេល៣០របស់ Liverpool សម្រាប់ការឈ្នះពានក្របខ័ណ្ឌលីគ ក្នុងឆ្នាំ២០២០ ផងដែរ៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស