បរទេស៖ ទីបំផុត Kylian Mbappe បាននិយាយកាលពីថ្ងៃអាទិត្យថា រូបគេជឿជាក់ថា រូបគេ នឹង «រក្សាការអភិវឌ្ឍជានិច្ច» ក្នុងនាមជាកីឡាករម្នាក់ ក្រោយពីបានជ្រើសរើសបន្តកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ២០២៥ នៅក្លិប Paris Saint-Germain និងមិនផ្ទេរទៅកាន់ក្លិប Real Madrid។
ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ បានប្រើប្រាស់បណ្តាញសង្គម ដើម្បីពន្យល់ពីការសម្រេចចិត្តរបស់គេ។ ក្នុងការបង្ហោះសារដ៏វែងអន្លាយមួយនៅលើបណ្តាញសង្គម Twitter តារាឆ្នើម Mbappe វ័យ២៣ឆ្នាំ ក៏បានបញ្ជាក់ផងដែរថា រូបគេនឹងគាំទ្រក្រុមយក្សអេស្ប៉ាញ Real ក្នុងពេលប្រកួតជាមួយនឹងក្រុម Liverpool ក្នុងក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ នាសប្តាហ៍ក្រោយ ក្នុងទីក្រុងប៉ារីស។
ក្រោយពីយល់ព្រមចុះកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយនឹងក្រុមម្ចាស់ជើងឯកបារាំង ដើម្បីបញ្ចប់ភាពមិនច្បាស់ជុំវិញអនាគតរបស់គេ Mbappe បានសរសេរថា៖ «ខ្ញុំជឿជាក់ថា នៅទីនេះ ខ្ញុំអាចរក្សាការអភិវឌ្ឍនៅក្លិបមួយ ដែលមានគោលដៅឈានទៅកាន់កម្រិតកំពូលថ្មីៗ»។ កីឡាកររូបណេះ បានបន្ថែមទៀតថា៖ «វាខ្ញុំពិតជារីករាយណាស់ ក្នុងការបន្តនៅប្រទេសបារាំង ដែលជាប្រទេសកំណើតរបស់ខ្ញុំ ជាកន្លែងដែលខ្ញុំចម្រើនវ័យ និងអភិវឌ្ឍក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់ និងជាកន្លែងដែលខ្ញុំមានឱកាសក្នុងការសម្រេចក្តីសុបិនរបស់ខ្ញុំ»៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus