• Banner Banner Banner Banner Banner Banner
  • លោក Pep ចាត់ទុកកីឡាករខ្លួជាវីរបុរស ក្រោយឈ្នះពាន Premier League (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 1 month ago 276 Views

    បរទេស៖ លោក Pep Guardiola បាន​និយាយ​ថា កីឡាករ​ដែល​ជា​ម្ចាស់​ជើង​ឯក​​ក្រប​ខ័ណ្ឌ Premier League របស់​ក្រុម Manchester City «សុទ្ធ​សឹង​ជា​វីរ​បុរស» ដែល​នឹង​ត្រូវ​ស្ថិតក្នុងការ​ចង​ចាំ​ជា​រៀង​រហូត ក្រោយពី​ពួក​គេ​បាន​​វាយ​បក​ផ្តួល​ក្រុម Aston Villa ក្នុងលទ្ធ​ផល ៣-២ ដើម្បី​ឈ្នះពាន​នៅ​​ថ្ងៃ​ចុងក្រោយនៃ​រដូវ​កាល​នេះ​។

    ក្រុម​របស់​លោក Guardiola ទំនង​ដូច​ជា​​ត្រូវ​ប្រគល់​ពាន​ឲ្យ​ក្រុម​ឈរលេខ​២ Liverpool ទៅហើយ ក្រោយពី​ក្រុម Aston Villa បាន​នាំមុខ​២​គ្រាប់​ដ៏មិននឹកស្មាន​ដល់ នៅ​តង់ទី​២ នាកីឡដ្ឋាន Etihad​។ ប៉ុន្តែ លោក Guardiola បាន​ដាក់ខ្សែ​បម្រើ​អន្តរ​ជាតិអាល្លឺ​ម៉ង់ Ilkay Gundogan ចូល​លេង ហើយ​រូប​គេ​បាន​បង្កើត​ការ​ស្រោច​ស្រង់​ដ៏រំភើប ខណៈ​ដែល​ក្រុម Man City បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ​៥នាទី នៅ​ជិត​បញ្ចប់​ការ​ប្រកួត​។ Gundogan បាន​រក​គ្រាប់​បាល់​ទី​១​ និង​គ្រាប់​បាល់​ឈ្នះ​របស់​ក្រុម Man City នៅ​​នាទី ទី​៨១ ក្រោយពី​ Rodri បាន​រក​គ្រាប់​បាល់​តាមស្មើ​។ ការ​វាយ​បក​ដ៏មិននឹក​ស្មាន​ដល់នេះ បាន​ជួយ​ឲ្យ​ក្រុម Man City ឈ្នះ​ពាន​​ជាលើក​ទី​៤ ក្នុង​ចំណោម​​៥​រដូវ​កាល ខណៈ​ដែលពួកគេ​បានប​ញ្ចប់​ដោយ​នាំមុខ​១ពិន្ទុ​លើ​ក្រុម Liverpool ដើម្បី​បញ្ចប់​ក្តីសង្ឃឹម​នៃ​ការ​ឈ្នះពាន​៤​ក្នុង​រដូវកាល​តែ​មួយ របស់​​គូ​ប្រជែង​ខ្លួន​។

    មាន​តែ​ក្រុម Manchester United ក្នុង​រជ្ជ​កាល​ដឹកនាំ​របស់​លោក Alex Ferguson ប៉ុណ្ណោះ ដែល​បាន​ឈ្នះពាន​​​ច្រើនលើក​បែបនេះ ក្នុង​រយៈពេល​៥​ឆ្នាំ​។ លោក Guardiola បាន​និយាយថា៖​«កីឡាករ​ទាំង​នេះ សុទ្ធ​សឹង​ជា​វីរ​បុរស​។ នៅពេល​ដែល​​អ្នក​ឈ្នះ​ក្នុង​ប្រទេស​នេះ ៤លើក ក្នុង​រយៈពេល​៥​ឆ្នាំ វា​គឺ​ដោយ​សារ​តែ​កីឡាករ​ទាំង​នេះ មាន​លក្ខណៈពិសេស​។ ពួក​គេ​នឹង​ត្រូវ​គេ​ចង​ចាំ​ជា​រៀង​រហូត​»​៕

  • Loading...
  • Recent Posts