បរទេស៖ សមាជិកសំខាន២រូបគឺ Mohamed Salah និង Virgil van Dijk របស់ Liverpool បានត្រលប់មកហ្វឹកហាត់វិញមុនការ ប្រកួតចុងក្រោយនៃរដូវកាលនេះជាមួយនឹងក្រុម Wolverhampton Wanderers នៅថ្ងៃអាទិត្យ។
អ្នកទាំងពីរបានអវត្តមាន សម្រាប់ជ័យជម្នះដ៏សំខាន់របស់ Liverpool លើក្រុម Southampton កាលពីថ្ងៃអង្គារ បន្ទាប់ពីSalah រងរបួសក្រលៀន ខណៈVan Dijk មានបញ្ហាជង្គង់ក្នុងការប្រកួត FA Cup ជាមួយChelsea កាលពីចុងសប្តាហ៍មុន។ ជាដំណឹងដ៏ល្អសម្រាប់ក្រុមលោក Jurgen Klopp បន្តក្តីសង្ឃឹមដើម្បីប្រជែងពានជាមួយ Ma. City ដែលមានគម្លាតត្រឹមតែ១មួយពិន្ទុនៅលើកំពូលតារាងក្របខ័ណ្ឌ Premier League ។ Salahក៏នៅតែជាបេក្ខភាពប្រជែងពានស្បែកជើងមាសផងដែរ ជាមួយ Heung-min Son របស់ក្រុម Tottenham Hotspur ខណៈ ទាក់ទងនិងការវិលត្រលប់មកហ្វឹកហាត់វិញរបស់ Salah និង Van Dijk អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់លោក Jurgen Klopp បានបញ្ជាក់ប្រាប់ថាៈ ដំណោះស្រាយដែលខ្ញុំពេញចិត្តគឺពួកគេទាំងអស់គ្នាអាចលេងនៅចុងសប្តាហ៍ដើម្បីបន្តក្តីសង្ឃឹមការពារតំណែងជើងឯក។
បន្ទាប់ពីការប្រកួតដ៏សំខាន់ជាមួយ Wolves នៅថ្ងៃអាទិត្យ Liverpool ក៏នឹងត្រៀមលក្ខណៈសម្រាប់កីឡាករទាំងពីររូបដើម្បីប្រកួតជាមួយ Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League នៅថ្ងៃសៅរ៏ទី ២៨ ខែឧសភាខាងមុខផងដែរ៕
ប្រភពព័ត៍មាន៖ Sportsmole
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus