បរទេស៖ Pierre-Emerick Aubameyang ប្រធានក្រុមជម្រើសជាតិហ្គាបុង និងជាខ្សែប្រយុទ្ធឆ្នើម របស់ Barcelona បានសម្រេចព្យួរស្បែកជើងចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិមួយសប្តាហ៍មុនពេលយុទ្ធនាការជម្រុះព្រឹត្តការណ៏ Africa Cup of Nations ឆ្នាំ ២០២៣ ចាប់ផ្តើម។កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានបង្ហាញខ្លួនសរុបចំនួន ៦៨ ប្រកួតសម្រាប់ជម្រើសជាតិ និងស៊ុតបញ្ចូលទីបាន ២៩ គ្រាប់នាំអោយអតីតកីឡាករក្រុមDortmund និង Arsenal បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតសម្រាប់ប្រទេស ។
សហព័ន្ធកីឡាបាល់ទាត់ហ្គាបុង (Fegafoot) បានលើកឡើងថាៈ ពួកគេបានទទួលសំបុត្រពី Aubameyang លើការសម្រេចចិត្តរបស់គាត់។ដោយបានសរសេររៀបរាប់: បន្ទាប់ពី ១៣ ឆ្នាំនៃការបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិរបស់ខ្ញុំដោយមោទនភាព ខ្ញុំចង់ប្រាប់ថាខ្ញុំនិងបញ្ចប់អាជីពជាលក្ខណៈអន្តរជាតិរបស់ខ្ញុំនៅពេលនេះហើយ។ខ្ញុំសូមអរគុណប្រជាជនហ្គាបុង និងអ្នកទាំងអស់ដែលបានគាំទ្រខ្ញុំក្នុងពេលវេលាល្អ និងមិនល្អរបស់ខ្ញុំ។ខ្ញុំតែងតែចងចាំថ្ងៃដ៏អស្ចារ្យដែលខ្ញុំបានបង្ហាញខ្លួនជាលើកដំបូង ក្រោយត្រលប់មកពីប្រទេសនីហ្សេរីយ៉ាជាមួយនឹងពានរង្វាន់កីឡាករឆ្នើមប្រចាំទ្វីបអាហ្រ្វិកវាគឺជាពេលវេលាដែលមិនអាចបំភ្លេចបាន។
Aubameyang កើតនៅប្រទេសបារាំង ហើយបានបង្ហាញខ្លួនឱ្យក្រុមអាយុក្រោម ២១ ឆ្នាំរបស់បារាំង ប៉ុន្តែបានប្តូរទៅបង្ហាញខ្លួនអោយក្រុមជម្រើសជាតិ ដើម្បីដើរតាមគន្លងរបស់ឪពុកដែលបានធ្វើជាប្រធានក្រុមក្នុងការបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួត Nations Cup វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ ១៩៩៤ ។Aubameyang បង្ហាញខ្លួនជាអន្តរជាតិលើកដំបូង នៅប្រទេសម៉ារ៉ុកក្នុងឆ្នាំ ២០០៩ និងបង្ហាញខ្លួននៅក្នុងការប្រកួតព្រឹត្តការណ៏ Africa Cup of Nations ចំនួនបួនដង៕
ប្រភពព័ត៍មាន៖ BBC
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus