បរទេស៖ លោក arlo Ancelotti បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា Gareth Bale ពិតជាស័ក្តិសមនឹងទទួលបានការលាគ្នាយ៉ាងក្តៅក្នុងការប្រកួតលើទឹកខ្លួនឯងជាលើកចុងក្រោយរបស់ក្រុម Real Madrid នៅរដូវកាលនេះ ជាមួយនឹងក្រុម Real Betis។
Bale នឹងចាកចេញពីក្លិប Real Madrid នៅពេលដែលកិច្ចសន្យារបស់គេផុតកំណត់នៅចុងខែមិថុនា ក្រោយពីបានចំណាយពេលអស់៩ឆ្នាំ នៅក្លិបយក្សអេស្ប៉ាញមួយនេះ ដោយអំឡុងពេលនោះ រូបគេបានឈ្នះពាន La Liga និងពានក្របខ័ណ្ឌ Champions League ៤លើក។ ប៉ុន្តែ ក្រោយពីរដូវសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់នៅរយៈពេល៣ ទៅ៤ឆ្នាំដំបូង ប្រជាប្រិយភាពរបស់ Bale ក្នុងចំណោមអ្នកគាំទ្ររបស់ Real Madrid បានធ្លាក់ចុះ ស្របពេលដែលសារព័ត៌មានអេស្ប៉ាញ បានរិះគន់ជាញឹកញាប់ទៅលើរូបភាព ចំពោះការខ្វះនូវការប្តេជ្ញាចិត្ត។
Real Madrid ជាធម្មតា តែងតែរៀបចំការលាគ្នាដ៏រំជួលចិត្ត នៅពេលដែលកីឡាករសំខាន់ៗចាកចេញ ស្របពេលដែលក្រុមនេះ នឹងលេងការប្រកួតក្របខ័ណ្ឌ La Liga លើកចុងក្រោយរបស់ពួកគេ នាកីឡដ្ឋាន Bernabeu ជាមួយនឹងក្រុម Betis នៅរាត្រីនេះ។ Bale ទំនងដូចជាមិនអាចចូលលេងបានច្រើននាទីឡើយ ខណៈដែលរូបគេកំពុងតែមានបញ្ហារបួសខ្នង។ លោក Ancelotti បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «គ្រប់គ្នាដឹងថា កិច្ចសន្យារបស់ Bale នឹងផុតកំណត់ ហើយដឹងថា រូបគេនឹងនិយាយថា លាហើយ ទៅកាន់ Real Madrid នៅឆ្នាំនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus