បរទេស៖ ក្រុម Everton បានធ្វើឲ្យខ្លួនឯងមានសុវត្ថិភាពក្នុងការបន្តលេងនៅក្របខ័ណ្ឌ Premier League ក្រោយពីបានបំពេញការវាយបកដ៏រំភើបនៅតង់ទី២ ពីការតាមពីក្រោយ ២-០ ដើម្បីផ្តួលក្រុម Crystal Palace ក្នុងលទ្ធផល ៣-២ នៅពីមុខអ្នកគាំទ្រដ៏ច្រើនកុះករ នាកីឡដ្ឋាន Goodison Park កាលពីថ្ងៃព្រហស្បតិ៍។
លោក Patrick Vieira អ្នកចាត់ការទូទៅរបស់ក្រុម Crystal Palace បានទាត់អ្នកគាំទ្រម្នាក់ ស្របពេលដែលអ្នកគាំទ្រច្រើននាក់ បានរត់ចូលក្នុងទីលានប្រកួត ដើម្បីអប់អរចំនួន២លើក ក្រោយពីគ្រាប់បាល់ឈ្នះរបស់ខ្សែប្រយុទ្ធ Dominic Calvert-Lewin នៅរយៈពេល៥នាទីចុងក្រោយ និងក្នុងពេលស្ថិតក្នុងស្ថានភាពជ្រួលច្របល់ បន្ទាប់ពីការផ្លុំកញ្ចែបញ្ចប់ការប្រកួត។ លោក Vieira បានបដិសេធក្នុងការបកស្រាយលើហេតុការណ៍នេះ ដែលបានកើតឡើង នៅពេលដែលលោកត្រូវបានឡោមព័ទ្ធដោយអ្នកគាំទ្រ Everton ក្នុងពេលលោកដើរទៅកាន់បន្ទះផ្លាស់ប្តូរសម្លៀកបំពាក់របស់លោក។


Everton’s fans invade the football pitch to celebrate at the end of the English Premier League football match between Everton and Crystal Palace at Goodison Park in Liverpool, north west England on May 19, 2022. – Everton staged a dramatic fightback from two goals down to preserve their Premier League status with a 3-2 win against Crystal Palace. (Photo by Oli SCARFF / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /
ជ័យជម្នះនេះ គ្រប់គ្រាន់សម្រាប់ក្រុម Everton ក្នុងការមិនចាំបាច់បារម្ភពីវត្តមានរយៈពេល៦៨ឆ្នាំរបស់ពួកគេក្នុងក្របខ័ណ្ឌកំពូល មុននឹងឈានដល់ថ្ងៃប្រកួតចុងក្រោយរដូវកាលនេះ នាថ្ងៃអាទិត្យ។ លោក Frank Lampard គ្រូបង្វឹកក្រុម Everton បានឲ្យដឹងថា៖ «គ្រប់គ្នានៅខាងក្រៅពិភពលោកនេះ នឹងនិយាយថា យើងបានស្លាប់ហើយ និងកប់នៅពាក់កណ្តាលតង់ ប៉ុន្តែបុគ្គលិកលក្ខណៈរបស់ក្លិបនេះ បានជួយឲ្យយើងឆ្លងផុត។ ស្មារតីពិតជាអស្ចារយ។ ខ្ញុំពិតជារំភើបណាស់»៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus