បរទេស៖ ក្រុម Eintracht Frankfurt បានផ្តួលក្រុម Rangers ដោយការស៊ុតបាល់ប៉េណាល់ទីក្នុងលទ្ធផល ៥-៤ ដើម្បីឈ្នះពាន Europa League កាលពីថ្ងៃពុធ ក្រោយពីការប្រកួតក្នុងទីក្រុង Seville បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅនាទីបន្ថែម១៥នាទី២ដង។
កីឡាករ Aaron Ramsey បានស៊ុតបាល់ប៉េណាល់ទីមិនចូលទីសម្រាប់ក្រុម Rangers ក្នុងពេលស៊ុតប៉េណាល់ទីកាត់សេចក្តី ក្រោយពីបានចូលលេងក្នុងនាមជាកីឡាករបម្រុង ក្នុងពេលនៅសល់ត្រឹមតែ៣នាទីចុងក្រោយនៅនាទីបន្ថែម១៥នាទី២ដង នៅមុនពេល Rafael Borre បានរកគ្រាប់បាល់ឈ្នះដើម្បីបំពេញកំណត់ត្រាដ៏គួរឲ្យកត់សម្គាល់សម្រាប់ក្រុម Frankfurt។ ខ្សែប្រយុទ្ធ Borre បានក្លាយជាវីរបុរសនៅរាត្រីនោះ ក្រោយពីបានរកគ្រាប់បាល់តាមស្មើគ្រាប់បាល់បើកឆាករបស់កីឡាករ Joe Aribo សម្រាប់ក្រុម Rangers ខណៈដែលក្រុម Frankfurt បានឈ្នះពានក្នុងក្របខ័ណ្ឌអឺរ៉ុប ជាលើកដំបូងរបស់ពួកគេ បើគិតចាប់តាំងពីឆ្នាំ១៩៨០ និងបានកក់កៅអីរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ។
អ្នកចាំទី Kevin Trapp របស់ក្លិប Frankfurt បាននិយាយថា៖ «យើងទាំងអស់គ្នាសុទ្ធតែជាវីរបុរស។ បើគ្មានអ្នកគាំទ្រទេសនោះ យើងនឹងមិនអាចធ្វើបានឡើយ»។ ក្លិបទាំង២ បានសម្លឹងរកការឈ្នះពានក្របខ័ណ្ឌអឺរ៉ុបជាលើកទី២ដូចគ្នា ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ក្រោយពី Rangers បានឈ្នះពាន Cup Winners’ Cup ក្នុងឆ្នាំ១៩៧២ ហើយ Frankfurt បានលើកពាន UEFA Cup កាលពីរយៈពេល៤២ឆ្នាំមុន៕
ប្រភពព័ត៌មាន៖ worldsoccertalk
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus