• Banner Banner Banner Banner Banner Banner
  • ក្លឹបយក្សអ៊ីតាលីដាក់សំណើរ៣ឆ្នាំនាំយក Paul Pogba ទៅរួមក្រុម
    បាល់ទាត់អន្តរជាតិ 1 month ago 246 Views

    បរទេស៖ Juventus បានដាក់សំណើជាផ្លូវការក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំដើម្បីចុះហត្ថលេខានាំយកត្រលប់ទៅវិញកីឡាករ Paul Pogba របស់ក្លឹបបិសាចក្រហម Man. United  នៅពេលបញ្ចប់រដូវកាលដ៏ខ្លីខាងមុខនេះ។យោងគេហទំព័រ Goal បានចុះផ្សាយថាៈ ក្លឹបយក្សនៅ Serie A និងផ្តល់ជូន Pogba នូវកិច្ចសន្យាដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ ២០២៥ ជាមួយនិងការទទួល​ន​ប្រាក់ឈ្នួលចំនួន ៧.៥ លានអឺរ៉ូ/១ឆ្នាំ បូករួមទាំងប្រាក់បន្ថែមផ្សេងទៀត ។

    Juventus have held talks with Paul Pogba's entourage - Man Utd News

    ទោះជាយ៉ាងណា វានៅតែមានគម្លាតមិនទាន់យល់ស្របរវាងភាគីទាំងពីរ ដោយសារតែ Pogba មានប្រាក់ខែប្រចាំឆ្នាំ១១លាន​យូរ៉ូឯ​ណោះជាមួយMan.Utdd។ខ្សែបម្រើកណ្តាលវ័យ ២៩ ឆ្នាំរូបនេះបច្ចុប្បន្នត្រូវបានរំពឹងថានឹងចាកចេញពីទឹកដី Old Trafford នៅពេល​កិច្ចសន្យារបស់គាត់ផុតកំណត់នៅខែមិថុនា  ខណៈដែលនាយកប្រតិបត្តិក្លឹប Juventus លោក Maurizio Arrivabene ថ្មីៗនេះបាន​បញ្ជាក់​ផងដែរថាពួកគេមានកិច្ចព្រមព្រៀងដែលបានដាក់ស្នើឡើងសម្រាប់នាំយកសមាជិកជ័យលាភីWorld Cup ២០១៨រូបនេះមក​កាន់ទឹក​ដី​Allianz Arenaវិញ។

    Paul Pogba Closer to Agreement With Another Club As Manchester United Exit  Beckons - Sports Illustrated Manchester United News, Analysis and More

    Pogba ធ្លាប់បានចំណាយពេល ៤ ឆ្នាំលេងអោយក្លឹបមានមូលដ្ឋាននៅទីក្រុង Turin ចន្លោះឆ្នាំ ២០១២ដល់ ២០១៦ មុនពេលត្រលប់ទៅ Man United វិញជាលើកទី២ក្នុងតម្លៃកំនត់ត្រា៨៩ លានផោន៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts