បរទេស៖ តារាឆ្នើមក្លឹប Paris Saint-Germainកីឡាករ Angel Di Maria នឹងចូលរួមជាមួយក្លឹប Juventus ជាមួយកិច្ចសន្យារយៈពេល១ឆ្នាំក្នុងការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅនេះ។
បើយោងតាមការចុះផ្សាយរបស់គេហទំព័រ GOAL បានបញ្ជាក់ថា: ខ្សែបម្រើស្លាបអន្តរជាតិអាហ្សង់ទីនគ្រោងនឹងចាប់ផ្តើមការប្រជែងថ្មីក្នុងប្រទេសអ៊ីតាលី ដោយត្រៀមចាកចេញពីទឹកដី Parc des Princes ក្រោយរួមរស់រយៈពេលប្រាំពីរឆ្នាំ។ Di Maria ដែលជាវីរៈបុរសជួយអោយអាហ្សង់ទីនលើកពាន opa America បានបន្តជួយ PSG ឈ្នះពានរង្វាន់លីកកំពូល Ligue-1 នៅរដូវកាលនេះប៉ុន្តែក្លឹបមិនបានសម្រេចចិត្តមិនបន្តកុងត្រាដល់រូបគេបន្តទៀតនោះទេ ។
កីឡាករវ័យ ៣៤ ឆ្នាំនឹងលេងការប្រកួត ចុងក្រោយរបស់គាត់សម្រាប់ម្ចាស់ជើងឯក Ligue 1 ទល់នឹង Metz នៅថ្ងៃទី ២១ ខែឧសភា ហើយនឹងក្លាយទៅជាកីឡាករ ដែល អាចផ្ទេរទៅកាន់ក្លឹបដទៃដោយគ្មានតម្លៃខ្លួននៅខែមិថុនាខាងមុខ។គួររំលឹកថា PSG បានវិនិយោគទឹកប្រាក់ ៥២ លានអឺរ៉ូ ដោយនាំយកកីឡាករដ៏មានទេពកោសល្យ Di Maria ពី Man. Utd ក្នុងឆ្នាំ ២០១៥ ៕
ប្រភពព័ត៍មាន៖ Besoccer
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus