បរទេស៖ ខ្សែការពារស្លាបស្តាំ James Tavernier របស់ Rangers ចង់បន្សល់ទុកកេរិ៍្តដំណែលរបស់ពួកគេក្នុងក្លិបយក្សស្ថិតក្នុងទីក្រុង Glasgow តាមរយៈការជួយឲ្យក្លិបនេះឈ្នះពានក្របខ័ណ្ឌអឺរ៉ុបជាលើកទី២ នៅថ្ងៃគម្រប់ខួបលើកទី១៥០ឆ្នាំរបស់ពួកគេ ក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ។
ក្រុមរបស់ស្កុតឡេនមួយនេះ នឹងត្រូវប៉ះជាមួយនឹងក្រុម Eintracht Frankfurt ក្នុងទីក្រុង Seville ជាមួយនឹងការស្រេកឃ្លានបន្ថែមពានទៅលើពាន Cup Winners’ Cup របស់ពួកគេ កាលពីរដូវកាលឆ្នាំ១៩៧១-១៩៧២។ ទាក់ទងនឹងការរំពឹងទុកពីការឈ្នះពាន Tavernier បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ពាននេះនឹងធ្វើឲ្យខ្ញុំស្ថិតក្នុងចំណោមកីឡាករដ៏អស្ចារ្យបំផុតជាច្រើន ក្នុងក្លិបនេះ។ នោះគឺជាកន្លែងដែលយើងចង់ទៅដល់។ យើងចង់បន្សល់ទុកកេរិ៍្តដំណែលសម្រាប់ថ្ងៃដែលយើងចូលនិវត្តន៍។ អ្នកអាចរំឭកពីអាជីពរបស់អ្នក និងមានមោទនភាពដោយសារតែកេរិ៍្តដំណែលនោះ»។
មិនមានក្លិបស្កុតឡេនមួយណា ធ្លាប់បានឈ្នះពានអឺរ៉ុបឡើយ បើគិតចាប់តាំងពីលោក Alex Ferguson បានដឹកនាំឲ្យក្រុម Aberdeen ឈ្នះពាន Cup Winners’ Cup ក្នុងឆ្នាំ១៩៨៣។ លោក Giovanni van Bronckhorst គ្រូបង្វឹកក្រុម Rangers បាននិយាយថា៖ «វាពិតជាមានន័យណាស់ ព្រោះវាមិនកើតឡើងញឹកញាប់ឡើយសម្រាប់ការទៅលេងក្នុងវគ្គផ្តាច់ព្រ័ត្រ នៅអឺរ៉ុប។ ក្នុងនាមជាក្រុមស្កុតឡេនមួយ វាកម្រនឹងកើតឡើងណាស់។ ហេតនេះ ខ្ញុំពិតជាមានកិត្តិយសណាស់ និងមានមោទនភាពដែលយើងស្ថិតក្នុងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Seville»៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus