• តើ បឺត សង្ឃឹម, លន បញ្ញា, ឈឿង ល្វៃ និង កាន់ ម៉េងហុង អាចដណ្តើមបានមេដាយស៊ីហ្គេម ឱ្យកម្ពុជា នៅថ្ងៃនេះបានទេ?
    ប្រដាល់ក្នុងស្រុក 5 months ago 220 Views

    កីឡាករ​ជើងខ្លាំងរបស់កម្ពុជា​ទាំង​៤នាក់ រួមមាន​ ទូច រ៉ាឆាន់ (បឺត សង្ឃឹម) លន បញ្ញា, ឈឿង ល្វៃ និង កាន់ ម៉េងហុង នឹងត្រូវប្រកួត​ផ្តាច់​ព្រ័ត្រ ដណ្តើម​យក​មេដាយមាស នៃ​ប្រភេទ​កីឡាឃីកបុកស៊ីង ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី​៣១ ឆ្នាំ​២០២១ នៅប្រទេស​វៀតណាម នាយប់​ថ្ងៃ​សុក្រ​នេះ។

    ជាមួយគ្នា​នេះ​នេះ អ្នកគាំ​ទ្រ​កម្ពុជា ក៏​ដូចជា​ថ្នាក់​ដឹកនាំ​ផ្នែកកីឡា ប្រចាំនៅប្រទេស​កម្ពុជា បាន​នឹងកំពុង​ដាក់ក្តី​សង្ឃឹម ​ថា​តើអ្នកទាំង​៤​នេះ អាច​ដណ្តើម​បានមេដាយ​ឱ្យប្រទេស​ជាតិ​បាន​ទេ ហើយ​នេះ​ក៏ជា​លើក​ដំបូង​ផងដែរ ដែល​កីឡាករ​មាន​ប្រភព​ពី​ប្រដាល់​គុនខ្មែរ បឺត សង្ឃឹម, លន បញ្ញា, ឈឿង ល្វៃ និង កាន់ ម៉េងហុង បាន​ចេញ​ទៅ​ប្រកួតតំណែង​ឱ្យជាតិ ជា​លើក​ដំបូង ក្នុងនាមជា​កីឡាករ​ឃីក​បុកស៊ីង​នេះ។

    យ៉ាងណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ ដណ្តើម​មេដាយមាស នៅលើ​ប្រភេទ​ទម្ងន់​៤​ផ្សេងៗ​គ្នា​ នៅថ្ងៃ​នេះ ត្រូវបាន​គេ​មើល​ឃើញ​ថា ​កីឡាករ​ទាំង​៤នាក់​របស់​កម្ពុជា​នេះ អាច​នឹង​មានការ​ពិបាកខ្លាំង ក្នុងការ​សម្រេច​ទិសដៅ​ដ៏ធំ​ជាតិ​នេះ ព្រោះបេក្ខភាព​ទាំង៤ ដែល​ពួកគេ ត្រូវ​ជួប សុទ្ធតែជា​ជើង​ខ្លាំង ដោយក្នុងនោះកីឡាករកម្ពុជា​៣​នាក់ ត្រូវ​ប៉ះជាមួយ​ថៃ ដែល​មាន​សមត្ថភាព​ខ្លាំង គឺ​មានតែ លន បញ្ញា មួយ​ទេ ដែល​ត្រូវជួប​ម្ចាស់​ផ្ទះ ហើយការ​ជួប​កីឡាករ​ម្ចាស់​ផ្ទះទៀត​សោត បើយើងគេ​មិនដាច់ គឺ​មិនអាចឈ្នះ​បាន​ឡើយ ដ្បិតអី ឈុត វ៉ាន់ថង បានជួបបញ្ហា​នេះ​រួច​ទៅ​ហើយ ពេលរូបគេ​ធ្លាក់ ក្នុង​វគ្គ​ជម្រុះ​ដំបូង ក្រោយ​ស្នាដៃ​កីឡាករ​ម្ចាស់​ផ្ទះ​វៀតណាម។​

    ចំពោះ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ បឺត សង្ឃឹម នឹង​ត្រូវ​ប្រកួត​មុនគេ ដោយ​រូបគេ ត្រូវ​ប្រឈមជាមួយ​កីឡាករ​ថៃ Arunno Sivapan ក្នុង​ទម្ងន់​៥៧​គីឡូក្រាម នៅព្រលប់​ម៉ោង ៧:១៥ ហើយ​បន្ទាប់មក គឺ កាន់ ម៉េងហុង ដែល​ត្រូវ​ជួប​ថៃ Sungnoi Chaiwat ក្នុងទម្ងន់​៥៤​គីឡូក្រាម នៅម៉ោង​ ៨:១៥ ដែល​​គេ​ម្នាក់នេះ មានសមត្ថភាពខ្លាំង ព្រោះអាច​យក​ឈ្នះ​លើកីឡាករ​ម្ចាស់​ផ្ទះ Duong Danh Hoat ដោយពិន្ទុដាច់ ៣-០។

    ចំណែក លន បញ្ញា ត្រូវ​ជួប​កីឡាករ​របស់ម្ចាស់ផ្ទះ​វៀតណាម Nguyen The Huong ដែល​បាន​ទម្លាក់​កីឡាករ​ម៉ាឡេស៊ី Kiang Athachai ក្នុង​វគ្គ​១/២​ផ្តាច់ព្រ័ត្រ ហើយការ​ប្រកួត​ផ្តាច់ព្រ័ត្រ ទម្ងន់​៦៧​គីឡូក្រាមនេះ ត្រូវ​ធ្វើ​នៅយប់ម៉ោង ៩:១៥ គឺ​មុនពេលការ​ប្រកួតដណ្តើម​មេដាយមាសរបស់ ឈឿង ល្វៃ ជាមួយ​អ្នកប្រយុទ្ធ​របស់ថៃ Thongchai Thapphi ក្នុងទម្ងន់​៧១​គីឡូក្រាម ដែលចាប់ប្រកួតពីម៉ោង ១០:៤៥ យប់តទៅ៕

  • Loading...
  • Recent Posts