• ក្រុមឃីកបុកស៊ីងកម្ពុជា ធ្វើឱ្យកក្រើក នៅស៊ីហ្គេម ក្រោយ ឈឿង ល្វៃ ដណ្តើមបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រ ម្នាក់ទៀត
    ប្រដាល់ក្នុងស្រុក 5 months ago 350 Views

    ក្រុម​​ប្រដាល់​ឃីកបុកស៊ីងកម្ពុជា បាន​ធ្វើឱ្យមាន​ភាពកក្រើក​ខ្លាំង សម្រាប់ការចូល​រួមការ​ប្រកួត​ស៊ីហ្គេម ជា​លើក​ទី​២ ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ ដែល​កំពុងដំណើរ​ការ នៅ​ប្រទេស​វៀតណាម។

    បើទោះបីជា ការ​បង្ហាញ​វត្តមាន ជា​លើក​ដំបូង ក្នុងស៊ីហ្គេម កាលពី​ឆ្នាំ​២០១៩ នៅ​ប្រទស​ហ្វីលីពីន ក្រុមឃីក​បុកស៊ីង​កម្ពុជា ដណ្តើម​បាន​ត្រឹម​មេដាយ​សំរឹទ្ធ ប៉ុន្តែ​សម្រាប់ការ​បង្ហាញ​​វត្ត​មាន ក្នុង​ស៊ីហ្គេម លើកនេះ ក្រុម​អត្តពលិកមានប្រភពចេញពី​ប្រដាល់​គុនខ្មែរ ទាំង​នេះ បាន​​កក់​​មេដាយ​ប្រាក់​ចំនួន៤ និងបានឈ្នះមេដាយសំរឹទ្ធ ចំនួន​១ រួច​ទៅ​ហើយ។

    តាម​រយៈការ​ប្រកួត​ ក្នុងស៊ីហ្គេម​នេះ កីឡាករ​ជើងខ្លាំង បឺត សង្ឃឹម (ទូច រ៉ាឆាន់)  ព្រមទាំង លន បញ្ញា និង កាន់ ម៉េងហុង សុទ្ធតែ​ឡើង​​ទៅប្រកួត​ដណ្តើម​យក​មេដាយមាស បន្ទាប់ពីពួកគេ បាន​ទទួលជ័យជម្នះ ក្នុង​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ  កាលពីថ្ងៃ​អង្គារ ដោយក្នុង​នោះ ទូច រ៉ាឆាន់ បាន​​យក​ឈ្នះ​ដោយពិន្ទុ​ដាច់ លើកីឡាករម៉ាឡេស៊ី Seaw Wei Sheng លើប្រភេទទម្ងន់ ៥៧គីឡូក្រាម។

    ចំណែក​កីឡាករ លន បញ្ញា បាន​​យក​ឈ្នះលើ​អ្នកប្រយុទ្ធ​ដ៏​ខ្លាំង​​របស់​ថៃ Rodnok Ophat ដោយ​ពិន្ទុ សម្រាប់​វិញ្ញាសាទម្ងន់ ៦៧គីឡូក្រាម ហើយ កាន់ ម៉េងហុង បាន​​ឈ្នះ​ម៉ាឡេស៊ី Awang Marajaya Awangku Abdul Rahman ដោយពិន្ទុដូចគ្នា ប៉ុន្តែ សន រ៉ាគីម បាន​ត្រឹម​មេដាយសំរឹទ្ធ ក្រោយ​រូបគេចាញ់​ពិន្ទុ​កីឡាករ​ថៃ Santidongsakun Chaleamlap ក្នុង​ប្រភេទ​ទម្ងន់​៦៣​គីឡូក្រាម។

    ដោយឡែក ឈឿង ល្វៃ ដែលបាន​ប្រកួត​​វគ្គពាក់​កណ្តាល​​ផ្តាច់ព្រ័ត្រ កាលពី​យប់ថ្ងៃ​ពុធ ម្សិលមិញ ក៏​បានយក​ឈ្នះកីឡាករហ្វីលីពីន Antonio Honorio Ban Ario លើ​វិញ្ញាសា​ទម្ងន់៧១គីឡូក្រាម ដើម្បីបាន​ឡើង​ទៅវគ្គ​ផ្តាច់​ព្រ័ត្រ ផងដែរ ហើយ​នេះ បាន​ក្លាយ​ជា​លទ្ធផល​ប្រវត្តិសាស្រ្ត​ដ៏​ល្អ​បំផុត លើកដំបូង​របស់​ក្រុមឃីកបុកស៊ីងកម្ពុជា ហើយទាំង បឺត សង្ឃឹម, លន បញ្ញា, កាន់ ម៉េងហុង និង ឈឿង ល្វៃ នឹងត្រូវ​ប្រកួត​ផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស នៅថ្ងៃ​សុក្រ​ស្អែកនេះ៕

     

  • Loading...
  • Recent Posts