បរទេស៖ គ្រាប់បាល់បញ្ចូលទីយ៉ាងល្អចំនួន៤គ្រាប់របស់ខ្សែបម្រើប្រយុទ្ធ Kevin de Bruyne បានជួយឲ្យក្រុម Manchester City លត់ក្រុម Wolves យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ និងរក្សាការនាំមុខ៣ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធ។
បច្ចុប្បន្នក្រុមរបស់លោក Pep Guardiola ត្រូវការត្រឹមតែ៤ពិន្ទុទៀតប៉ុណ្ណោះ ពីការប្រកួត២លើកចុងក្រោយនៅរដូវកាលនេះ ដើម្បីធានាថា ពួកគេនឹងក្លាយជាម្ចាស់ជើងឯកជាលើកទី៤ក្នុងរយៈពេល៥រដូវកាលក្រោយ។ ក្នុងការប្រកួត២លើកចុងក្រោយ ក្រុមMan City នឹងត្រូវធ្វើដំណើរទៅប្រកួតនៅលើទឹកដីក្រុម West Ham នៅថ្ងៃអាទិត្យ និងបើកទ្វារធ្វើជាម្ចាស់ផ្ទះទទួលក្រុម Aston Villa នៅថ្ងៃចុងក្រោយនៃរដូវកាលនេះ។ ស្របពេលដែល De Bruyne កំពុងស្ថិតក្នុងទម្រង់លេងយ៉ាងល្អបែប ពួកគេទំនងជាមិនបារម្ភច្រើនឡើយ ខណៈដែលតារាឆ្នើមអន្តរជាតិបែលហ្ស៊ិករូបនេះ បានបង្ហាញពីទម្រង់លេងយ៉ាងទាក់ទាញ ដើម្បីស៊ុតបាល់លើក្រុមម្ចាស់ផ្ទះរហូតដល់ទៅ៣គ្រាប់ក្នុងចន្លោះពេលត្រឹមតែ២៤នាទី។
ទាក់ទងនឹងទម្រង់លេងរបស់ De Bruyne លោក Guardiola បាននិយាយថា៖ «ផ្នែកទី២នៃក្របខ័ណ្ឌលីគនេះ គឺទម្រង់លេងលើសពីល្អឥតខ្ចោះ។ រូបគេជាពិតជាមានចិត្តសប្បុរសណាស់។ រូបគេតែងតែមានញៀណដើម្បីជួយឲ្យមិត្តរួមក្រុមរកគ្រាប់បាល់ ប៉ុន្តែ ពេលនេះ រូបគេមានភាពមុតស្រួច។ រូបគេមានញៀណក្នុងរកគ្រាប់បាល់បញ្ចូលទី»៕
ប្រភពព័ត៌មាន៖ worldsoccertalk
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus