• Banner Banner Banner Banner Banner Banner
  • មិនទាន់មកដល់ផងលោក Ten Hag ចាប់ផ្តើមផ្តែផ្តាំកីឡាករ Man Utd មុនទៅហើយ
    បាល់ទាត់អន្តរជាតិ 2 months ago 1440 Views

    បរទេស៖ លោក Erik ten Hag គ្រូបង្វឹកក្លឹបបិសាចក្រហម Man. United បានបញ្ជាឱ្យកីឡាកររបស់ក្លឹបទាំងអស់វិលត្រឡប់មកហ្វឹកហាត់មុន​បើករដូវកាលយ៉ាងតិចពីរសប្តាហ៍ពោលគឺចាប់ផ្តើមមុនការគ្រោងទុករបស់ ក្លឹបគឺនៅថ្ងៃទី៤ខែកក្កដា២០២២ យោងតាមគេហទំព័រ The Mirror បានចុះផ្សាយ ។Ajax Can Take Title in Fitting Farewell for Erik Ten Hag - Star News Pro

    បុរសសញ្ជាតិហូឡង់ដែល​នឹង​ចាប់ផ្តើម​ចូល​មកទទួល​ការងារជាផ្លូវការជាមួយក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែរូបលោកបាននិង កំពុងរៀបចំផែនការសម្រាប់​អាណត្តិ​ក្រោយ​របស់ខ្លួនឯ​ងរួចជាស្រេចក្រោយពីទទួលបានការប្រកាសជាផ្លូវការណ៏។ គួរបញ្ជាក់ថាយុទ្ធនាការរដូវកាលនេះក្រុមម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាលធ្វើមិនបានល្អទេ និងជួបរឿងខកដោយបាត់បង់កៅអី​Champion League  ក្រោយចាញ់ Brighton ៤ទល់និង០ និងបច្ចុប្បន្ន ឈរនៅលេខរៀងទី៦ ក្នុងតារាង Premier League ខណៈ​ក្លឹប​ត្រូវ​ប្រជែង​ជាមួយក្រុមញញួរធំ West Ham ដើម្បីដណ្តើមកៅអីក្របខ័ណ្ឌ Europa League នៅរដូវកាលក្រោយ។

    Man Utd news: Four free agent options as board tell Erik ten Hag to 'search  for bargains' | Football | Sport | Express.co.uk

    លោក Ten Hag ក៏និងត្រៀមរុះរើក្រុមឈុតធំ ខណៈដែលរូបលោកមានកញ្ចប់ថវិកាអនុម័ត្រប្រមាណ១០០លានផោន​ដើម្បីចំណាយលើ  កា​រ​​ចុះហត្ថលេខាកីឡាករថ្មីស្របពេលក្លឹបក៏ចង់ស្វែងរកកីឡាករដែលអាចផ្ទេរមក Old Trafford ដោយគ្មានតម្លៃខ្លួន(Free Transfer) ផង​ដែរ។ សម្រាប់ក្រុម Ajax ដែលលោក Ten Hag ដឹកនាំបច្ចុប្បន្នបានប្រកួតត្រឹម ស្មើ ២ទល់និង២ ជាមួយ AZ កាលពីថ្ងៃអាទិត្យនោះ បច្ចុប្បន្នមាន ៤ ពិន្ទុដាច់ពីក្រុមលេខ ២ PSV Eindhoven នៅលើកំពូលតារាង Eredivisie ខណៈនៅសល់ពីរប្រកួតទៀតនិងត្រូវ បិទ បញ្ចប់រដូវកាល៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts