បរទេស៖ ខ្សែប្រយុទ្ធ Sebastian Haller របស់ Ajax បានច្រានចោលការរំពឹងទុកថាគាត់អាចផ្លាស់ទៅ Man United ក្នុងទីផ្សារដោះដូរកីឡាកររនៅដូវក្តៅ។
អតីតកីឡាករ West Ham រូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អចាប់ក្រោយផ្លាស់ទៅកាន់កីឡដ្ឋាន Johan Cruyff Arena ក្នុងតម្លៃ២០ លានផោនក្នុងខែមករា ឆ្នាំ ២០២១ ដោយ ស៊ុតបញ្ចូលទីបាន ៣៣ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៤០លើកគ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលនេះ។ តួលេខដ៏គួរឱ្យចាប់អារម្មណ៍បានធ្វើអោយមានការលើកឡើងថាលោក Erik ten Hag និងអាចនាំយកកីឡាករវ័យ ២៧ ឆ្នាំរូបនេះផ្លាស់មករួមការងារជាមួយគ្នានៅទឹកដី Old Trafford នារដូវក្តៅនេះ។
ទោះជាយ៉ាងណាកីឡាករអន្តរជាតិបារាំងបានបដិសេធពាក្យចចាមអារ៉ាមទាំងនេះ ខណៈកីឡាករសញ្ជាតិដើមកូតឌីវ័ររូបនេះបានប្រាប់គេហទំព័រ NOS របស់ហូឡង់ថា៖ «ពិតណាស់មានការចាប់អារម្មណ៍ពីក្លឹប។ ប៉ុន្តែការផ្ទេរនិងការផ្តល់ជូនសំណើរគឺជារឿងមួយផ្សេងទៀត។ ខ្ញុំនឹងមិនទៅតាមគាត់ [Ten Hag] ទេ។ ខ្ញុំមានអារម្មណ៍ល្អនៅទីនេះជាមួយក្លឹប»។
រំលឹកថាបន្ទាប់ពីផ្លាស់ទៅកីឡដ្ឋាន London Stadium ជាមួយ West Ham ក្នុងតម្លៃ៣៦លានផោនក្នុងឆ្នាំ ២០១៩ Haller បានព្យាយាមសម្របខ្លួនទៅនឹងក្របខណ្ឌ Premier League ដោយរកបានតែ១៤គ្រាប់ ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៥៤លើកសម្រាប់ក្រុមញញួរធំ៕
ប្រភពព័ត៍មាន៖ Sportsmole
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus