• Banner Banner Banner Banner Banner Banner
  • Man City កាន់តែកៀកឆ្ពោះទៅកាន់ការលើកពាន ខណៈ Arsenal ពង្រឹងតំណែងលេខ៤ (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 2 months ago 809 Views

    បរទេស៖ ក្រុម Manchester City បាន​ដណ្តើម​យក​ប្រៀប​លើ​ការភ្លាត់​ស្នៀត​របស់​ក្រុម Liverpool ក្នុង​ការ​ប្រជែង​ដណ្តើម​ពានក្រប​ខ័ណ្ឌ Premier League ស្រប​ពេល​ដែលក្រុម​ម្ចាស់​ជើង​​ឯក​មួយ​នេះ បាន​​បោះ​ជំហាន​កាន់​តែ​កៀក​ឆ្ពោះ​ទៅកាន់​ការ​លើក​ពាន​របស់​​ពួក​កេ ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម Newcastle យ៉ាង​ងាយ​ស្រួល​ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃ​អាទិត្យ​។

    ស្រប​ពេល​ជា​មួយ​គ្នា​នេះ ក្រុម Arsenal បានផ្តួលក្រុម Leeds United ក្នុង​លទ្ធ​ផល ២-១ ដើម្បី​ពង្រឹង​ចំណាត់​ថ្នាក់លេខ​៤​​របស់​ខ្លួន​​។ Liverpool បាន​ឡើង​ឈរ​ពីលើ​ក្រុម Man City ជា​បណ្តោះ​អាសន្ន​ បើ​ទោះបី​បាន​បាត់​បង់​២ពិន្ទុ ក្នុង​ពេល​បញ្ចប់ក្នុងលទ្ធ​ផល​ស្មើ ១-១ ជា​មួយ​នឹងក្រុម Tottenham កាលពីថ្ងៃ​សៅរ៍​។ ប៉ុន្តែ បច្ចុប្បន្ន ក្រុម Man City នាំ​មុខ​៣ពិន្ទុ​ដាច់​លើ​ក្រុម Liverpool ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​៣លើក​ទៀត សម្រាប់ក្រុម​ទាំង​២​។

    ក្រុម​របស់របស់​លោក Guardiola ក៏​មាន​គ្រាប់​បាល់ច្រើន​ជាង​​ក្រុម Liverpool ចំនួន​៤​គ្រាប់​ផង​ដែរ​។ ក្រុម​ប្រម៉ាញ់​ពាន​៤ នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅជួប​ក្រុម Aston Villa នៅ​ថ្ងៃ​អង្គារ ស្រប​ពេល​ដែល​ក្រុម Man City នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Wolves ក្នុង​រយៈពេល​៤ថ្ងៃ​ក្រោយមក​​។ លោក Guardiola បាន​ឲ្យដឹង​ថា៖ «យើង​មាន​បទពិសោធ​៥​ឆ្នាំ​មក​ហើយ ក្នុង​ការ​ប្រកួត​រយៈពេល​៣​ថ្ងៃ​ម្តង​។ ប្រសិន​បើ​បើ​មាន​អ្នក​សង្ស័យ​លើ​យើង ពួក​គេ​មិនស្គាល់​ពីក្រុម​នេះ​ឡើយ​។ ​នេះ​គឺ​ជា​ក្រុម​មួយក្នុង​ចំណោមក្រុម​ខ្លាំង​បំផុត​ដែល​ខ្ញុំ​បាន​បង្វឹក​ក្នុង​អាជីវិត​របស់​ខ្ញុំ​»​៕

    ប្រភព​ព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts