• Banner Banner Banner Banner Banner Banner
  • ទីបំផុត!​ លោក Ten Hag បង្ហើបពីការសម្រេចចិត្តជុំវិញអនាគតរបស់ Cristiano Ronaldo
    បាល់ទាត់អន្តរជាតិ 2 months ago 689 Views

    បរទេស៖ លោក Erik ten Hag គ្រូបង្វឹកអចិន្រ្តៃយ៏ថ្មីក្រុមបិសាចក្រហម Man. Utd បានសម្រេចចិត្តរក្សាទុកខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo ជាផ្នែកមួយនៃផែនការប្រើប្រាស់របស់ខ្លួនសម្រាប់រដូវកាលថ្មីយោងគេហទំព័រ The Telegraph បានចុះផ្សាយ ។ បុរសសញ្ជាតិ​ហូឡង់បច្ចុប្បន្នដែលកំពុងដឹកនាំAjax នៅឡើយនោះបានចុះកិច្ចសន្យារយៈពេល ៣ ឆ្នាំនៅក្នុងខែមេសា ជាមួយនឹង​ជម្រើស​មួយឆ្នាំ​បន្ថែមទៀត។

    Erik ten Hag has made Cristiano Ronaldo views clear ahead of possible  Manchester United appointment - Manchester Evening News

    លោកTen Hag ដែលត្រៀមធ្វើការរុះរើក្រុមបន្ទាប់ពីចូលកាន់តួនាទីនៅទឹកដី Old Trafford ស្របពេលគ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick បាន​ទទួល​ស្គាល់​ថា ក្រុម​ត្រូវ​ធ្វើ​ការងារ​សំខាន់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។ ខណៈ កីឡាករឈុតធំ ដំបូងជាច្រើនគ្រោងនឹង​ចាកចេញនៅពេលផុតកំណត់នៃកិច្ចសន្យារបស់ពួកគេនៅក្នុងខែមិថុនា ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំRonaldo នៅ​មាន​កុងត្រារយៈពេល១២ខែទៀតជាមួយក្លឹប។

    Cristiano Ronaldo forced Man Utd to veto manager before Erik ten Hag |  Metro News

    ប្រភពខាងលើបន្តថាៈទោះបីជាលោកTen Hag វ័យ៥២ ឆ្នាំបានធ្វើការវាយតម្លៃកាយសម្បទា Ronaldo នៅអាយុរាងជ្រេបន្តិច ប៉ុន្តែ រូលោកមានចេតនាចង់ពង្រឹងក្រុមដោយមានវត្តមានម្ចាស់ពានបាល់មាស៥សម័យBallon d’Or នៅរដូវកាលក្រោយ។អតីតខ្សែប្រយុទ្ធ Real Madrid និង Juventus ស៊ុតបញ្ចូលទីបាន១៨គ្រាប់នៅក្របខណ្ឌ  Premier League ក្នុងការបង្ហាញខ្លួន ២៩ ប្រកួតខណៈការរ​ក​គ្រាប់​បាល់ចុងក្រោយគឺស៊ុតបាល់ប៉េណាល់ទីក្នុងជ័យជម្នះ ៣-០ លើក្រុម Brentford នៅទឹកដី Old Trafford កាលពីថ្ងៃចន្ទ​ដើម​សប្តាហ៏​កន្លងទៅនេះ៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts