• សូត្រ វាសនា ចង់ប្រើការប្រកួតជាមួយថៃ ដើម្បីស្តាមុខមាត់ ឯ គង់ ហូវ ថា ពេលជួបថៃ ត្រូវតែវ៉ៃកាច
    ប្រដាល់ក្នុងស្រុក 5 months ago 198 Views

    កីឡាករ សូត្រ វាសនា ចង់​ប្រើ​ការ​ប្រកួត​ជាមួយ​អ្នកប្រដាល់​ថៃ នៅលើ​សង្វៀនថោន នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ ដើម្បីស្តាមុខមាត់ និងប្រជាប្រិយ​របស់ខ្លួន​ឡើង​វិញ សម្រាប់​ការ​កីឡាករ​ចិន យ៉ាង​ជូរ​ចត់ ក្នុងការ​ប្រកួត «ស្តេចប្រដាល់​អង្គរ» កាលពី​ខែមេសា ចំណែក គង់ ហូវ បាន​អះអាង​ថា ការ​ជួប​ថៃ លើក​នេះ ត្រូវតែ​វ៉ៃ​ឱ្យកាច គឺ​មិនអាច​ដូច​ការ​ប្រកួតជាមួយ​កីឡាករ​ខ្មែ​គ្នា​ឯង​នោះ​ទេ។

    ​«នៅ​ក្នុង​រយៈពេលជាង១ខែ ចាប់តាំង​ពី​ការ​ប្រកួត​នៅខេត្ត​សៀម​រាបមក​ ខ្ញុំ​មិនដែលបាន​ឡើង​ប្រកួតទេ ដោយសារ​ចាប់គូ​អត់បាន ប៉ុន្តែ​ខ្ញុំ​បាន​ហ្វឹក​ហាត់​ជាប់​រហូត​មក គ្រាន់តែ​ពេល​ចូល​ឆ្នាំ យើងហាត់​អត់សូវ​បានច្រើន»។ នេះជា​ការអះអាង​របស់ សូត្រ វាសនា សម្រាប់ការ​ត្រៀមខ្លួន​ជួប​​ជាមួយ​កីឡាករ​ថៃ Teeza Carryboy សម្រាប់ការ​ប្រកួតមិត្តភាព​អន្តរជាតិ នៅ​ថ្ងៃអាទិត្យ​នេះ។

    គួររំឭក​ថា សម្រាប់ការ​ប្រកួត «ស្តេច​ប្រដាល់​អង្គរ» នៅលើ​ទឹក​ដីអង្គរ ខេត្ត​សៀម​រាប កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២២​នេះ កីឡាករ​ សូត្រ វាសនា ដែល​ធ្លាប់តែមាន​ភាព​រឹង​មាំ ពេលប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​គ្នា​ឯង​នោះ ត្រូវបាន​កីឡាករចិន Yang Hua ម៉ាត់ពោះ បណ្តាល​ឱ្យ​​សន្លប់​យ៉ាង​​ជូរ​ចត់ ត្រឹមទឹកទី​១។

    យ៉ាង​ណា​ក៏ដោយ សម្រាប់ការ​ប្រកួត​លើកនេះ សូត្រ វាសនា បាន​បញ្ជាក់​ថា៖​ «ទោះ​ខាន​ប្រកួត​យូរ ប៉ុន្តែ​ខ្ញុំ​អត់សូវ​បារម្ភ​ទេ ព្រោះ​ខ្ញុំ​ហ្វឹក​ហាត់ត្រៀម​រាល់​ថ្ងៃ ហើយការ​ប្រកួតនេះ ខ្ញុំ​នឹង​​ប្រកួត​​ឱ្យ​បាន​ល្អ ដើម្បី​ស្តា​មុខ​មាត់​មក​វិញ ព្រោះ​ការ​ប្រកួត​លើក​មុន ខ្ញុំធ្វើ​អត់សូវបាន​ល្អ អ៊ីចឹង​ប្រកួត​ម្តងនេះ ខ្ញុំនឹង​ធ្វើ​ឱ្យ​បងប្អូន​ភ្លឺ​ភ្នែក និងគាំ​ទ្រ​ខ្ញុំ កាន់តែ​ខ្លាំង»។

    យ៉ាងណាមិញ កីឡាករ​កម្ពុជា គង់ ហូវ ក៏​ត្រូវប្រកួត​មិត្តភាព​អន្តរជាតិ ជាមួយ​អ្នកប្រដាល់​របស់ថៃ Extra Morakot នៅថ្ងៃអាទិត្យ​នោះ​ដែរ ហើយនេះក៏ជា​ការ​ទទួលបានឱកាសប្រកួត​អន្តរជាតិ​ ជាថ្មី​របស់ គង់ ហូវ ផងដែរ បន្ទាប់ពីរូបគេ​ខក​ខាន​អស់រយៈ​ពេល​ចូល​២​ឆ្នាំ ដោយសារ​វិបត្តិជំងឺកូវីដ​១៩ កន្លងមកនេះ។

    គង់ ហូវ បាន​និយាយ​ថា៖ ​«មួយ​រយៈពេល​កូវីដ​នេះ ខ្ញុំ​មិន​ដែល​បានប្រកួត​ជាមួយ​កីឡាករ​បរទេស​នោះទេ ប៉ុន្តែ​លើកនេះ ខ្ញុំ​ត្រូវជួប​កីឡាករ​ថៃ ដែល​ខ្ញុំ​មានអារម្មណ៍​ថា​ប្លែក ហើយ​ក៏មានការ​បារម្ភ និង​រាង​ភ័យ​ដែរ ដោយសារ​យើង​ខាន​ប្រកួត​ជាមួយ​កីឡាករ​ថៃ​យូរ​ដែរ»។

    កីឡាករ​ល្អស្នៀត​ជើង​របស់​កម្ពុជា រូបនេះ បាន​បន្ថែម​ថា៖​«តែ​ទោះបីជា​យ៉ាង​ណា ខ្ញុំ​ធ្លាប់​បាន​ឃើញ​ការ​​ប្រកួត​​របស់​​គាត់ ពេល​វ៉ៃជាមួយបង ផុន ផាន់ណា ដោយគាត់​ល្អ​ជើង តែ​ខ្ញុំក៏​​ល្អជើងដែរ ហេតុនេះខ្ញុំ​ប្តេជ្ញា​ចិត្ត​ថា នឹង​យក​ឈ្នះកីឡាករ​ថៃ​ម្នាក់​នេះឱ្យបាន។ ទោះបីជា​លទ្ធផល​ទៅជា​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ខ្ញុំ​នឹងខំ​ប្រឹង​ធ្វើ​ឱ្យអស់ពីស​មត្ថ​ភាព ហើយការ​ប្រកួត​ជាមួយ​ថៃ​លើកនេះ ដឹង​​តែ​​ខ្ញុំវ៉ៃ​កាច​ហើយ គឺ​ខុស​ពី​វ៉ៃ​ជាមួយ​ខ្មែរ​គ្នា​ឯង ដែល​កាច​ដែរ តែ​​កាចតិច»៕

     

  • Loading...
  • Recent Posts