• Banner Banner Banner Banner Banner Banner
  • លោក Klopp សរសើរទម្រង់លេងដ៏អស្ចារ្យបស់ Liverpool ក្រោយទម្លាក់ Villarreal (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 2 months ago 289 Views

    បរទេស៖ ក្រុម​ហង្សក្រហម Liverpool បាន​សង្គ្រោះ​ការ​ភិត​ភ័យ​ក្នុង​តង់​ទី​១ និង​បាន​​ឈាន​ទៅ​​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​ ក្រោយពី​បាន​កត់ត្រា​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៣-២ នៅលើ​ទឹកដីក្រុម Villarreal កាល​ពីថ្ងៃ​អង្គារ ដើម្បី​ឈ្នះ​ទាំង​២​ជើង ក្នុងលទ្ធផល ៣-២ បន្ទាប់​ពី​បាន​ជួប​​រាត្រី​ចុះ​ និង​ឡើង​មួយ​សម្រាប់ក្រុម​បស់​លោក Juergen Klopp​។

    ក្រុម​ភ្ញៀវ​ បាន​​របូត​គ្រាប់ និង​ដេញ​តាមពីក្រោយ ២-០ ក្រោយ​ពី​បាន​បង្ហាញពី​ទម្រង់​លេងមិន​រឹង​មាំ​ក្នុង​តង់​ទី​១ នៅមុន​ពេល​ធ្វើ​ការវាយ​បក​វិញ​នៅ​ត្រឹម​តែ​ចន្លោះ​ពេល​១២​នាទី នៅ​តង់ទី​២ ដើម្បី​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​ជា​លើក​ទី​៣​ក្នុង​រយៈពេល​៥​រដូវកាល​​។ ក្រោយពី​ Boulaye Dia និង Francis Coquelin បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ លោក Klopp បាន​ដាក់​ឲ្យ Luis Diaz ចូល​លេង​ជំនួស Diogo Jota នៅ​តង់​ទី​២ ដើម្បី​ធ្វើ​ឲ្យ​ Liverpool មាន​ទម្រង់​លេង​ដ៏​រស់​រវើក​វិញ ហើយ​​ការសម្រេច​នេះ ផ្តល់ផល​យ៉ាងល្អ ខណៈ​កីឡាករ Fabinho, Diaz និង Sadio Mane បាន​ស៊ុត​បាល់បញ្ចូល​ទី​ដូច​គ្នា​។

    លោក Klopp បា​ន​ឲ្យ​ដឹង​ថា៖ «វា​​អារម្មណ៍​ថា ហាក់​ដូច​ជា​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ទី​១​អ៊ី​ចឹង ពីព្រោះ​វា​តែង​តែ​ពិសេស​។ វា​ជា​យុទ្ធ​នា​ការ​កម្រិត​ក្លិប​ដ៏ល្អ​បំផុត ក្នុង​ពិភពលោក​។ សុំ​សរសើរ​​ក្រុម Villarreal​។ អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ពិត​ជា​អស្ចារ្យ​។ ខ្ញុំ​មាន​អារម្មណ៍​ពិសេស ពីព្រោះ​វាលំបាក​សម្រាប់​យើង​»​៕

    ប្រភព​ព័ត៌មាន៖ Reuters

  • Loading...
  • Recent Posts