បរទេស៖ លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានក្រើនរំឭកថា ក្រុមរបស់លោក ត្រូវតែ «ត្រៀមខ្លួនឲ្យបានរួចរាល់ ក្នុងការរងការដាក់សម្ពាធខ្លាំង» ក្នុងពេលប្រកួតជាមួយនឹងក្រុម Villarreal ប្រសិនបើពួកគេចង់ឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League។
ក្រុមម្ចាស់ជើងឯកកំពូលអឺរ៉ុប៦សម័យកាលមួយនេះ នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីអេស្ប៉ាញ សម្រាប់ការប្រកួតជើងទី២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ ជាមួយនឹងការនាំមុខ ២-០។ Liverpool កំពុងតែមានបំណងក្នុងការប្រជែងដើម្បីឈ្នះពានចំនួន៤ ក្នុងរដូវកាលតែមួយ។ លោក Klopp បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖ «ជាមួយនឹងចំណុចទាំងអស់នេះ អំឡុងពេលនៃរដូវកាលនេះ ពិតណាស់ ជាមួយនឹងស្ថានភាពដែលយើងមាន យើងត្រូវតែធ្វើរាល់អ្វីៗទាំងអស់ ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់»។
Liverpool បានរងបរាជ័យត្រឹមតែ៣លើកគត់ បើគិតចាប់តាំងពីដើមឆ្នាំនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ លោក Klopp មិនបានយកករណីនេះមកសំអាងឡើយ តាមរយៈការបញ្ជាក់ថា៖ «ប៉ុន្តែ បញ្ហាក្នុងការងាររបស់យើង រាល់អ្វីៗដំណើរការឥតខ្ចោះ លុះត្រាតែការប្រកួតបន្ទាប់ ចាប់ផ្តើមមិនបានល្អ ហើយភ្លាមៗនោះ ការប្រកួតបានចាប់ផ្តើមប្រែប្រួល។ ជាការល្អដែលយើងត្រូវដឹង ប៉ុន្តែ ពិតណាស់យើងស្ថិតក្នុងស្ថានភាពដ៏ល្អ»៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus