• ទោះមិនអាចផ្តួលដៃគូឱ្យសន្លប់ទាំង៣នាក់ ប៉ុន្តែ ពេជ្រ សម្បត្តិ ទទួលបានការគាំទ្រខ្លាំងបំផុត និងបានលុយពីអ្នកខេត្តកោះកុង សម្បើមណាស់
    ប្រដាល់ក្នុងស្រុក 5 months ago 225 Views

    កីឡាករ​ជើងខ្លាំង​វ័យក្មេង ពេជ្រ សម្បត្តិ បាន​ធ្វើឱ្យប្រជា​ប្រិយ​ភាព និង​ភាព​ល្បីល្បាញ​របស់​គេ កាន់តែ​កក្រើកខ្លាំង បន្ទាប់ពី​រូបគេ បានបង្ហាញការ​ប្រកួត​យ៉ាង​ល្អ​បំផុត សម្រាប់​ការ​ប្រកួត​១ទល់៣នាក់ តាម​បែបម៉ាសហ្វៃ ១ទឹក​មាន​៩នាទី នៅ​លើសង្វៀន​៨​ទិស នៅ​ទី​រួម​ខេត្ត​កោះកុង នោះ។

    បើទោះបីជា​ការ​ប្រកួត ដែល​រៀបចំ​ដោយសង្វៀន​ថោន មួយ​​នេះ មិនផ្តួល​គូ​ប្រកួត​ឱ្យ​សន្លប់ទាំង​៩​នាក់ ក្នុង​រយៈពេល​៩នាទីនេះ ដើម្បីទទួល​បាន​​ប្រាក់​រង្វាន់​១០០០ដុល្លារ ទៅ​តាមការ​​កំណត់​របស់​អ្នករៀបចំ ប៉ុន្តែ​​ការ​ផ្តួល​អ្នកប្រដាល់ បាន លីម និង ឯម រដ្ឋា ឱ្យ​សន្លប់​បន្ត​គ្នា ដោយ​ប្រើ​ពេល មិន​ដល់​៤នាទី​​នោះ បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា មានការ​កោតសរសើរ​ខ្លាំង ទៅ​ដល់ ពេជ្រ សម្បត្តិ ហើយ​រូបគេ ក៏បាន​វ៉ៃ បេក្ខភាព​ទី​៣ សាន សំអុន ឱ្យ​ដួល និងត្រូវបាន​អាជ្ញាកណ្តាល​រាប់ ផងដែរ តែ​ការ​ចំណាយ​កម្លាំង​ច្រើន​ពេក ពេល​ប្រកួត​ជាមួយ បាន លីម និង ឯម រដ្ឋា បាន​រារាំង សម្បត្តិ មិនអាច​សម្រេច​រឿងនេះ​បាន។

    យ៉ាងណាក៏ដោយ ពេជ្រ សម្បត្តិ ក៏​ទទួល​បាន​ប្រាក់រង្វាន់​ចំនួន​៤០០​ដុល្លា ស្មើនឹង​១៦០០០០០រៀល ពីការ​ផ្តួល បាន លីម និង ឯម រដ្ឋា ឱ្យ​សន្លប់ ផងដែរ ហើយ​នៅ​ក្រោយការ​ប្រកួត​នោះ អ្នកទស្សនា​ផ្ទាល់រាប់​រយនាក់ បាន​នាំគ្នា​ស្រែក​អបអរ​ដល់ ពេជ្រ សម្បត្តិ។ បន្ថែម​លើ​នេះ ពួកគេ បាននាំ​គ្នា​ផ្តល់​លុយផ្ទាល់​ខ្លួន ​ឱ្យទៅ​ ពេជ្រ សម្បត្តិ ដែល​រូប​ភាព​បែបនេះ កម្រ​នឹង​ឃើញ​មាន​ណាស់។

    ជាមួយគ្នា​នេះ ពេជ្រ សម្បត្តិ បាន​និយាយ នៅ​ក្រោយ​ការ​ប្រកួត​​​ថា៖​ «ចំពោះ​ខ្ញុំ ឱ្យ​តែឡើង​ទៅ ដឹងតែ​វ៉ៃ​ហើយ គឺ​អត់​អូសបន្ទាយ​ពេលវេលា​នោះ​ទេ ព្រោះ​គេ៣នាក់ ឯ​យើងតែ​ម្នាក់ឯង​ទេ ហើយ​សម្រាប់បេក្ខភាពទាំង​៣​នាក់ ដែល​វ៉ៃ​ជាមួយ​ខ្ញុំ​មុននេះ បង សាន សំអុន ស្វិត និង​ធន់ជាង​គេ ចំណែក​អ្នក​ចូល​ប្រកួត​ទី​១ (បាន លីម) គាត់​ក៏​ល្អ​គួរសមដែរ គ្រាន់តែពេល​នោះ ខ្ញុំ​នៅកម្លាំង​ពេញ ដោយ​​វ៉ៃ​ចូល​បាន​ធ្ងន់​ជាង ចំណែក​អ្នក​ចូល​វ៉ៃ​​ទី​២ (ឯម រដ្ឋា) គឺ​ការ​ប្រកួត​របស់​គាត់​​រាង​ខ្សោយជា​ង​គេ»។

    ទន្ទឹង​នឹងនេះ ទាំង សាន សំអុន, បាន លីម និង ឯម រដ្ឋា សុទ្ធតែ​បានសរសើរ​ទៅ​ដល់​ទម្ងន់​ដៃ​ដ៏​ធ្ងន់​របស់ ពេជ្រ សម្បត្តិ។ សាន សំអុន ដែល​រាប់​រងការ​ប្រកួត​ចុងក្រោយ ជាង៥នាទី បន្ទាប់ពី បាន លីម និង ឯម រដ្ឋា បាន​ចាញ់ដោយ​សន្លប់​អស់នោះ បាននិយាយ​ថា៖​ «ពេជ្រ សម្បត្តិ ល្អ និង​ស៊ូ​ខ្លាំង ពិសេស​ដៃ​របស់​គាត់​ធ្ងន់ពេក ហើយខ្ញុំ​ក៏​ចង់​វ៉ៃ​គាត់​ផ្តាច់​ដែរ ប៉ុន្តែ​គាត់ស៊ូ ខ្ញុំវ៉ៃ​គាត់មិន​ទៅ»៕

  • Loading...
  • Recent Posts