បរទេស៖ លោក Mauricio Pochettino គ្រូបង្វឹកក្រុម Paris Saint-Germain បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមានភាពប្រាកដប្រជា «១០០%» ថា ទាំងលោក និងខ្សែប្រយុទ្ធដ៏ឆ្នើម Kylian Mbappe នឹងបន្តនៅជាមួយនឹងក្លិបនេះនៅរដូវកាលក្រោយ។
លោក Pochettino បានចូលកាន់តំណែងនៅ PSG កាលពីរដូវក្តៅមុន។ ក្នុងរដូវកាលទី១របស់លោក ក្លិបនេះ ដណ្តើមបានពាន Ligue 1 ត្រឡប់មកវិញ ប៉ុន្តែ បានជួបកាខកចិត្តដោយសារតែការធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ដោយពេលនេះក្រោមស្នាដៃក្រុម Real Madrid។ ស្របពេលជាមួយគ្នានេះ Mbappe ដែលត្រូវបានត្រម៉ាញ់ទិញដោយក្លិប Real នោតែមិនទាន់បន្តកុងត្រាថ្មីរបស់គេនៅ PSG នៅឡើយទេ ខណៈដែលកិច្ចសន្យារបស់គេនឹងផុតកំណត់នៅចុងខែមិថុនា។
នៅពេលដែលត្រូវបានចោទសួរក្នុងសន្និសីទសារព័ត៌មានមួយ អំពីឱកាសដែលលោក និង Mbappe នឹងបន្តនៅជាមួយនឹងក្លិបនារដូវកាលក្រោយ លោក Pochettino បានឆ្លើយតបថា៖ «១០០% ក្នុងករណីទាំង២។ នោះគឺជាអ្វីដែលខ្ញុំដឹងតាមញៀន និងមានអារម្មណ៍នៅថ្ងៃនេះ។ ក្នុងកីឡបាល់ទាត់ អ្នកអាចរំពឹងទុក ពីរឿងរ៉ាវជាច្រើន ប៉ុន្តែ នោះគឺជាអ្វីដែលខ្ញុំមានអារម្មណ៍នៅថ្ងៃនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus