បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ Manchester United បានបង្ហាញពីកម្រិតលេងដ៏មុតស្រួចរបស់ខ្លួននៅពីមុខទី តាមរយៈការលុបចោលគ្រាប់បាល់បើកឆាករបស់ខ្សែការពារ Marcos Alonso សម្រាប់ក្រុម Chelsea ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នាកីឡដ្ឋាន Old Trafford កាលពី ថ្ងៃព្រហស្បតិ៍។
នេះគឺជារាត្រីដែលគ្មានអ្វីប្លែកមួយសម្រាប់ក្រុម Man United របស់លោក Ralf Rangnick ខណៈដែលរដូវកាលដ៏ត្រដាបត្រដួសរបស់ពួកគេ ដែលបានចាប់ផ្តើមជាមួយនឹងការរំពឹងទុកយ៉ាងខ្ពស់នោះ កាន់តែបង្ហាញឲ្យឃើញយ៉ាងច្បាស់។ លទ្ធផលនេះ ធ្វើឲ្យក្រុម Chelsea ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយមាន៦៦ពិន្ទុ ស្របពេលដែល Man United ស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ដោយមាន៥៥ពិន្ទុ ដោយដេញតាមពីក្រោយក្រុមលេខ៤ Arsenal ចំនួន៥ពិន្ទុ ក្រោយពីបានលេងការប្រកួតច្រើនជាង២លើក។


Soccer Football – Premier League – Manchester United v Chelsea – Old Trafford, Manchester, Britain – April 28, 2022 Manchester United’s Cristiano Ronaldo in action with Chelsea’s Jorginho REUTERS/Phil Noble
គ្រាប់បាល់នៅនាទី ទី៦២របស់ Ronaldo គឺជាគ្រាប់បាល់ទី១៧ ក្នុងការប្រកួតលីគរបស់ខ្លួន នៅរដូវកាលនេះ ខណៈដែលមានតែ Mohamed Salah របស់ Liverpool ប៉ុណ្ណោះ ដែលរកបានគ្រាប់បាល់ច្រើនជាង ហើយអតីតតារាឆ្នើមរបស់ក្លិប Real Madrid រូបនេះ រកបាន៨គ្រាប់ ក្នុងចំណោមគ្រាប់បាល់៩គ្រាប់ចុងក្រោយរបស់ Man Utd។ លោក Rangnick បានឲ្យដឹងថា៖ «មិនមែនត្រឹមតែគ្រាប់បាល់ដែល Cristiano បានស៊ុតបាល់បញ្ចូលទីប៉ុណ្ណោះទេ ប៉ុន្តែ ក៏ទម្រង់លេងទាំងមូលរបស់គេផងដែរ ក៏ដូចជាឥរិយាបថរបស់គេក្នុងវ័យ៣៧ឆ្នាំ ដែលនេះមិនមែនជារឿងធម្មតាដែលអាចធ្វើបានឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus