• Banner Banner Banner Banner Banner Banner
  • Liverpool រក្សាការដេញតាមពីក្រោយ Man City យ៉ាងប្រកៀកវិញ ក្រោយផ្តួល Everton (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 2 months ago 137 Views

    បរទេស៖ ក្រុម​ហង្ស​ក្រហម Liverpool បាន​​កាត់បន្ថយគម្លាត​តាមពីក្រោយ​ក្រុម Manchester City នៅលើ​​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Premier League មក​នៅ​ត្រឹម​១ពិន្ទុ ខណៈ​ដែលក្រុម​កំពុង​ប្រមាញ់​ពាន​​ចំនួន​៤​មួយនេះ បាន​ធ្វើ​ឲ្យ​ក្រុម Everton ធ្លាក់​ក្បែរ​តំបន់កាត់​ចោល តាមរយៈ​ការយកឈ្នះ​ក្នុង​លទ្ធផល ២-០​។

    Liverpool 2-0 Everton: Instant reaction | Battling Blues beaten - Royal Blue Mersey

    ស្រប​ពេល​​ជា​មួយ​គ្នា​​នេះ ក្រុម Chelsea បានផ្តួលក្រុម West Ham ក្នុងលទ្ធផល ១-០ ដើម្បី​បន្ថយ​ភាព​តាន​តឹង​លើ​ការ​ប្រជែង​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤​កាលពីថ្ងៃ​អាទិត្យ​។ ក្រុម​របស់​លោក Jurgen Klopp តម្រូវ​ឲ្យ​ធ្វើ​​ការ​ងារ​ធ្ងន់ ដើម្បី​បំ​បែក​តំបន់​ការ​ពារ​របស់​ក្រុម Everton ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​តំបន់ Merseyside តែមួយ នា​កីឡដ្ឋាន Anfield​។ ពួក​គេ​មិន​អាច​រក​ឱកាស​ក្នុងការ​ស៊ុត​បាល់​​ឲ្យ​ចំ​ទី​សូម្បី​តែ​១លើក នៅ​មុន​ពេល​ខ្សែ​ការ​ពារ​សញ្ជាតិស្កុត​ឡេន Andrew Robertson បាន​តែត​បាល់​បំ​ប៉ោង​សំណាញ់​ទី នៅ​តង់ទី​២​។

    SPORTbible on Twitter: "Liverpool had 85% possession today vs Everton. THAT'S A PREMIER LEAGUE RECORD! 🔥 https://t.co/A8AIwWGYf4" / Twitter

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់ Divock Origi បាន​​ធា​នា​ថា Liverpool នៅ​តែ​បន្ត​ដាក់​សម្ពាធ​លើ​ក្រុម​ការ​ពារ​ជើង​ឯក Man City ដែល​បាន​លត់ក្រុម Watford យ៉ាង​ចាស់​ដៃក្នុង​លទ្ធ​ផល ៥-១ កាលពីថ្ងៃសៅរ៍ ដើម្បី​នាំមុខ​៤ពិន្ទុ​ដាច់​​លើ​កំពូល​តារាង​ជា​បណ្តោះ​អាសន្ន​។ ស្រប​ពេល​ដែល​នៅ​សល់​៥​ប្រកួត​ទៀត​សម្រាប់​ទាំងក្រុម Liverpool និង Man City ការ​ប្រជែង​ដណ្តើម​ពានទំនង​ដូច​ជា​ត្រូវ​កាត់​សេចក្តី​រហូត​ដល់​ការ​ប្រកួត​ចុងក្រោយ​៕

    ប្រភព​ព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts