បរទេស៖ ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo និងគូស្នេហ៍របស់គេ Georgina Rodriguez ដែលបានប្រកាសកាលពីខែតុលា ឆ្នាំមុនថា ពួកគេរំពឹងទុកថា នឹងសម្រាល់បានកូនភ្លោះនោះ បានបញ្ជាក់កាលពីថ្ងៃចន្ទថា ទារិកាម្នាក់ក្នុងចំណោមទារិកា២នាក់ បានស្លាប់ហើយ។
Ronaldo និងនាង Rodriguez បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញសង្គមថា៖ «វាជារឿងដ៏សោកសៅក្រៃលែងដែលយើងត្រូវតែប្រកាសថា កូនប្រុសរបស់យើង បានទទួលមរណៈភាពហើយ។ នេះគឺជារឿងដ៏ឈឺចាប់បំផុតលដែលឪពុកម្តាយគ្រប់រូបអាចជួបប្រទះ»។ គូស្នេហ៍ទាំង២បានបន្ថែមទៀតថា៖ «មានតែកូនភ្លោះស្រីដែលទើបនឹងកើតរបស់យើងលទេ ដែលធ្វើឲ្យយើងមានភាពរឹងមាំ ក្នុងការប្រឈមមុខនឹងស្ថានភាពក្នុងពេលនេះ»។
ទាក់ទងនឹងស្ថានភាពផ្ទាល់ខ្លួនក្នុងពេលវេលាដ៏លំបាកនេះ គូស្នេហ៍ទាំង២ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ចំពោះការថៃទាំប្រកបដោយជំនាញ និងការគាំពាររបស់ពួកគេ។ Ronaldo វ័យ៣៧ឆ្នាំ ដែលជាម្ចាស់ពានកីឡាករឆ្នើមបំផុតប្រចាំឆ្នាំក្នុងពិភពលោកចំនួន៥សម័យកាល ទើបតែបានចូលរួមជាមួយនឹងក្លិប Manchester United ជាថ្មីកាលពីឆ្នាំមុន ក្រោយពីបានឈ្នះពានជាច្រើនជាមួយនឹងក្លិប Real Madrid និង Juventus។ គូស្នេហ៍ទាំង២ ដែលបានជួបគ្នា អំឡុងពេល Ronaldo លេងឲ្យក្លិប Real Madrid មានកូនស្រីម្នាក់រួមគ្នាដែលមានអាយុ៤ឆ្នាំ ស្របពេលដែល Ronaldo មានកូន៣នាក់ផ្សេងទៀត៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus