បរទេស៖ ប៉ូលិស បានចាប់ផ្តើមធ្វើការស៊ើបអង្កេត ក្រោយពីខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តបទរំលោភបំពាន លើអ្នកគាំទ្រម្នាក់ តាមរយៈការវាយទូរស័ព្ទចេញពីដៃរបស់អ្នកគាំទ្ររូបនោះ ក្រោយពីការរងបរាជ័យរបស់ក្រុម Manchester United ក្រោមស្នាដៃក្រុម Everton កាលពីថ្ងៃសៅរ៍។
ប៉ូលិសប្រចាំតំបន់ Merseyside កាលពីថ្ងៃអាទិត្យ បានប្រកាសរកសាក្សី ក្រោយពីរូបភាពវីដេអូមួយនៅលើបណ្តាញសង្គម បានបង្ហាញថា Ronaldo បានវាយទូរស័ព្ទចេញពីដៃអ្នកគាំទ្រម្នាក់របស់ Everton នៅពេលដែលរូបគេបានចាកចេញពីទីលានប្រកួតភ្លាមៗ ក្រោយពីក្រុម Man United បានរងបរាជ័យក្នុងលទ្ធផល ១-០ នាកីឡដ្ឋាន Goodison Park។ អ្នកនាំពាក្យម្នាក់ឲ្យប៉ូលិសប្រចាំតំបន់ Merseyside បានឲ្យដឹងថា៖ «យើងអាចប្រកាសបានថា យើងកំពុងតែទំនាក់ទំនងជាមួយនឹងក្លិបបាល់ទាត់ Manchester United និង Everton ក្រោយពីមានព័ត៌មានទាក់ទងនឹងការរំលោភបំពានក្នុងការប្រកួតរវាងក្រុម Everton និង Manchester United នៅ Goodison»។
ម្តាយរបស់អ្នកគាំទ្រវ័យ១៤ឆ្នាំរូបនោះ បានប្រាប់សារព័ត៌មាន Liverpool Echo ថា កូនប្រុសរបស់អ្នកស្រី ដែលមានជំងឺអូទីស្សឹម និងជំងឺខុសប្រក្រតី បានរងនូវរបួសដាច់រលាត់ដៃ ក្រោយពីហេតុការណ៍នោះ។ Ronaldo បានចេញមុខសុំអភ័យទោសចំពោះកំហឹងរបស់គេ កាលពីថ្ងៃសៅរ៍ និងបានអញ្ជើញក្មេងប្រុសរូបនោះ ឲ្យទស្សនាការប្រកួតនៅកីឡដ្ឋាន Old Trafford ដើម្បីជាការសងជំងឺចិត្ត៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus