បរទេស៖ Zlatan Ibrahimovic បាននិយាយកាលពីថ្ងៃអង្គារថា អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត មិនគួររំពឹងទុកលើរូបគេខ្លាំងពេកឡើយ ក្នុងការប្រកួតជម្រុះ World Cup វគ្គ Playoff ហើយថារូបគេកំពុងតែ «ភិតភ័យ» ពេលនឹកដល់ការចូលនិវត្តន៍។
ខ្សែប្រយុទ្ធវ័យ៤០ឆ្នាំរូបនេះ កំពុងតែជាប់ពិន័យព្យួរ សម្រាប់ការប្រកួត World Cup វគ្គ Playoff ពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិឆែក នៅរាត្រីថ្ងៃព្រហស្បតិ៍ ប៉ុន្តែ ប្រសិនបើក្រុមជម្រើសជាតិស៊ុយអែត ទទួលជ័យជម្នះ រូបគេអាចនឹងវិលចូលលេងពេលប៉ះជាមួយនឹងក្រុមជម្រើសជាតិប៉ូឡូញ ក្នុងការប្រកួតដើម្បីដណ្តើមយកកៅអីនៅជុំផ្តាច់ព្រ័ត្រ ក្នុងប្រទេសកាតា។
Ibrahimovic បានឲ្យដឹងថា៖ «ជើងរបស់ខ្ញុំមិនអាចលេងឲ្យបាន៩០នាទីឡើយ។ ប៉ុន្តែ យើងបានដឹងបែបនេះ នៅមុនពេលការប្រមូលផ្តុំនេះ។ ខ្ញុំចាស់ហើយ ប៉ុន្តែ ខ្ញុំនៅតែមានភាពរឹងមាំ»។ ខ្សែប្រយុទ្ធរូបនេះ បានចូលរួមក្នុងសន្និសីទសារព័ត៌មានជាមួយនឹងខ្សែប្រយុទ្ធរបស់ក្លិប Manchester United គឺ Anthony Elanga ដែលឪពុករបស់គេ Joseph Elanga គឺជាអតីតមិត្តរួមក្រុមរបស់ Zlatan ពេលអ្នកទាំង២លេងឲ្យក្លិប Malmo ក្នុងរដូវកាលឆ្នាំ២០០០-២០០១៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus