បរទេស៖ លោក Mauricio Pochettino ដែលជាអ្នកចាត់ការទូទៅ ចាត់ទុកថា ការរងបរាជ័យដ៏ខកចិត្តក្នុងក្របខ័ណ្ឌ Ligue 1 របស់ក្រុម Paris St-Germain នៅលើទឹកដីក្រុម Monaco គឺជារឿងដែល «មិនអាចទទួលយកបាន និងជារឿងអាម៉ាស់ក្នុងកីឡា»។
PSG ដែលកំពុងតែនាំមុខលើកំពូលតារាង មិនបានស្ថិតក្នុងទម្រង់លេងយ៉ាងល្អបំផុតរបស់ខ្លួនឡើយ និងបានរងបរាជ័យដ៏ធំបំផុតរបស់ពួកគេក្នុងយុទ្ធនាការ Ligue 1 មកទល់ពេលនេះ។ លទ្ធផលនេះ ក៏បានធ្វើឲ្យពួកគេរងបរាជ័យជាលើកទី៤ក្នុងចំណោមការប្រកួត៦លើកចុងក្រោយរបស់ពួកគេក្នុងរាល់យុទ្ធនាការទាំងអស់ផងដែរ។ លោក Pochettino បានឲ្យដឹងថា៖ «របៀបដែលយើងបានរងបរាជ័យ គឺមិនអាចទទួលយកបានឡើយ ក្នុងកម្រិតនៃយុទ្ធនាការនេះ។ យើងមិនអាចចាប់ផ្តើមការប្រកួតដូចដែលយើងបានចាប់ផ្តើមក្នុងការប្រកួតបែបនេះឡើយ។
កីឡាករ Wissam Ben Yedder បានស៊ុតបាល់បញ្ចូលទី២គ្រាប់សម្រាប់ក្រុមម្ចាស់ផ្ទះ តាមរយៈការស៊ុតបាល់ចូលជ្រុងម្ខាងយ៉ាងល្អ និងការស៊ុតបាល់ប៉េណាល់ទី ខណៈដែលរូបគេបាននាំមុខ២គ្រាប់លើ Kylian Mbappe លើតារាងក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាង ក្នុងក្របខ័ណ្ឌ Ligue 1 តាមរយៈការរកបាន១៧គ្រាប់៕
ប្រភពព័ត៌មាន៖ BBC
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus