បរទេស៖ ខ្សែប្រយុទ្ធ Luis Suarez និង Cesc Fabregas បានការពារតារាឆ្នើម Lionel Messi និង Neymar ដែលជាមិត្តភក្តិ និងជាអតីតមិត្តរួមក្រុមរបស់ខ្លួននៅក្លិប Barcelona ក្រោយពីកីឡាករទាំង២ បានរងនូវការស្រែកចំអកឲ្យពីអ្នកគាំទ្ររបស់ Paris Saint-Germain កាលពីថ្ងៃអាទិត្យ។
ទាំង Messi និង Neymar បានរងនូវការស្រែកចំអកឲ្យ អំឡុងពេលក្រុម PSG បានយកឈ្នះលើក្រុម Bordeaux ក្នុងលទ្ធផល ៣-០ នាកីឡដ្ឋាន Parc des Princes ខណៈដែលក្រុមអ្នកគាំទ្របានបង្ហាញពីការខកចិត្តរបស់ខ្លួន ក្រោយពីក្រុមរបស់ពួកគេធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមស្នាដៃក្រុម Real Madrid កាលពីសប្តាហ៍មុន។ Suarez ដែលធ្លាប់រស់នៅក្បែរផ្ទះ Messi និងធ្លាប់ជាខ្សែប្រយុទ្ធដ៏មុតស្រួចរួមជាមួយនឹង Messi និង Neymar នៅ Barca បានបង្ហោះរូបភាពមួយរបស់គេដែលថតជាមួយនឹងកីឡាករទាំង២នាក់ នៅលើ Instagram។ រូបគេបានសរសេរថា៖ «តែងតែស្ថិតក្នុងការចងចាំក្នុងកីឡាបាល់ទាត់ជានិច្ច។ តែងតែជាស្ថិតនៅជាមួយនឹងអ្នក @LeoMessi @Neymarjr។ ស្រឡាញ់អ្នកទាំង២ខ្លាំងណាស់»។
ដោយឡែក Fabregas ក៏ធ្លាប់បានលេងជាមួយនឹង Messi និង Neymar ផងដែរ ហើយរូបគេបានសរសេរនៅលើ Twitter ថា៖ «បាល់ទាត់ គ្មានការចងចាំអ្វីទាំងអស់ ដែលនេះគឺជារឿងដ៏គួរឲ្យខ្មាស់អៀន។ តែងតែស្ថិតនៅជាមួយនឹងអ្នកទាំង២ជានិច្ច»៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus