បរទេស៖ លោក Mauricio Pochettino បាននិយាយថា Kylian Mbappe ស្ថិតក្នុងស្ថានភាពល្អ និងរំពឹងទុកថា រូបគេនឹងចូលលេងពេលប៉ះក្រុម Real Madrid ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅរាត្រីនេះ បើទោះបីមានការបារម្ភពីបញ្ហារបួសលើខ្សែប្រយុទ្ធរូបនេះក្នុងពេលហ្វឹកហាត់ក៏ដោយ។
Mbappe បានជួបបញ្ហាក្នុងពេលហ្វឹកហាត់ កាលពីថ្ងៃចន្ទ ដែលនាំឲ្យមានការបារម្ភថា រូបគេអាចនឹងអវត្តមានក្នុងការប្រកួតជើងទី២ នៅកីឡដ្ឋាន Santiago Bernabeu ដែលជាកន្លែងដែលក្រុម Real Madrid ត្រូវតែធ្វើការស្រោចស្រង់ពីការចាញ់ ១-០ ដើម្បីទៅវគ្គ៨ក្រុមចុងក្រោយ។ ប៉ុន្តែ PSG បានរៀបចំការហ្វឹកហាត់ដោយបើកចំហមួយនៅកីឡដ្ឋាននេះ កាលពីល្ងាចថ្ងៃអង្គារ ហើយ Mbappe ទំនងដូចជាបានចូលរួមធម្មតា។ ក្នុងសន្និសីទសារព័ត៌មានមុនពេលហ្វឹកហាត់ លោក Pochettino បានបញ្ជាក់ថា៖ «រូបគេមិនមានបញ្ហាអ្វីឡើយ។ ដំបូងឡើយ រូបគេមានការឈឺចុកចាប់បន្តិច ប៉ុន្តែ រយៈពេលប៉ុន្មានម៉ោងក្រោយមក រូបគេអាចដើរបានធម្មតា»។
រាល់ការចាប់អារម្មណ៍នានា នឹងធ្លាក់ទៅលើ Mbappe នៅសប្តាហ៍នេះ ដោយសារតែកិច្ចសន្យារបស់តារាឆ្នើមវ័យ២៣ឆ្នាំរូបនេះ ជាមួយនឹងក្លិប PSG នឹងផុតកំណត់នៅចុងរដូវកាលនេះ ហើយរូបគេត្រូវបានរំពឹងទុកថា នឹងចូលរួមជាមួយនឹងក្លិប Real Madrid ជំនួសឲ្យការបន្តកុងត្រាថ្មី៕
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus