បរទេស៖ គ្រូបង្វឹកបណ្ដោះអាសន្នក្រុមបិសាចក្រហម Man. United លោក Ralf Rangnick បានទទូចថាលោកមិនអាចបង្ខំកីឡាករ ណាដែលរងរបួសឱ្យលេងបាននោះទេ។
ក៏ព្រោះតែគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះបានឆ្លើយតបទៅនឹងការអត្ថាធិប្បាយដែលចោទសួរពីអវត្តមានកីឡាករសំខាន់មួយចំនួន មុនពេលបរាជ័យក្នុងជំនួបលើកទី២នៅរដូវកាលនេះជាមួយក្លឹប គូប្រជែងរួមទីក្រុង Man. City កាល ពីថ្ងៃអាទិត្យក្នុងលទ្ធផល៤ទល់និង១។បរាជ័យសប្តាហ៏ទី២៨នេះបាននំាអោយMan.Utdធ្លាក់ទៅចំណាត់ថ្នាក់លេខ៥ ខណៈកាំភ្លើងធំArsenalឡើងមកឈរ នៅលេខរៀងទី៤វិញក្រោយផ្តួលWatfordនៅរាត្រីថ្ងៃអាទិត្យដូចគ្នា។ Cristiano Ronaldo ត្រូវអវត្តមានបន្ទាប់ពីមានបញ្ហារបួសត្រគាកកាលពីថ្ងៃសុក្រ ខណៈដែលខ្សែប្រយុទ្ធ Edinson Cavani ត្រូវបានអវត្តមានសម្រាប់ការប្រកួតទីប្រាំមួយជាប់ៗគ្នា។ទាក់ទងនិងបញ្ហានេះនៅលើបណ្តាញទូរទស្សន៏ Sky Sports អតីតប្រធានក្រុម Roy Keane បានចោទសួរអំពីរបួសរបស់ Ronaldo ថា៖ «យើងនិយាយអំពីម៉ាស៊ីនរកគ្រាប់បាល់ Ronaldo គាត់កម្រនឹងរងរបួសណាស់វាមិនបន្ថែមបន្ទុកអ្វីលើក្រុមទេមែនទេ»។
ទោះយ៉ាងណាទាក់ទងនិងការលើកឡើងនេះលោកRangnick បានច្រានចោលការអះអាងទាំងនោះបន្ទាប់ពីការបរាជ័យ ដោយប្រាប់ ថា៖ «ខ្ញុំត្រូវតែជឿផ្នែកវេជ្ជសាស្រ្តរបស់ខ្ញុំ។ គ្រូពេទ្យបានមកជួបខ្ញុំកាលពីព្រឹកថ្ងៃសុក្រមុនពេលហ្វឹកហាត់ ហើយបានប្រាប់ខ្ញុំថា Cristiano Ronaldo មិនអាចហ្វឹកហាត់បានដោយសារតែបញ្ហាត្រគាករបស់គាត់ ហើយដូចគ្នានេះដែរគឺជាការពិត ថ្ងៃសៅរ៍ ហើយនោះហើយជាមូលហេតុដែលគាត់មិនអាចជាផ្នែកមួយនៃក្រុម។ ដូច្នេះប្រសិនកីឡាករប្រាប់គ្រូពេទ្យ និងផ្នែកវេជ្ជសាស្ត្រថាពួកគេរបួស ហើយមិនអាចលេងបានដូច្នេះ ខ្ញុំត្រូវតែទទួលស្គាល់ក្នុងនាមគ្រូបង្វឹក»៕
ប្រភពព័ត៍មាន៖ Sportsmole
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus