• Banner Banner Banner Banner Banner Banner
  • Mbappe ជួយឲ្យ PSG ផ្តួល Real ខណៈ Man City លត់ Sporting ចាស់ដៃ..(មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 4 months ago 291 Views

    បរទេស៖ ខ្សែ​ប្រយុទ្ធ Kylian Mbappe បាន​រក​គ្រាប់បាល់​ឈ្នះ​យ៉ាង​ល្អ នៅ​ជិត​បញ្ចប់ការ​ប្រកួត ដើម្បី​ជួយ​​ឲ្យ​ក្រុមម្ចាស់ផ្ទះ Paris St Germain ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ១-០ លើក្រុម Real Madrid និង​កាត់​បន្ថយ​ភាព​អា​ម៉ាសរបស់ Lionel Messi ក្រោយពី​រូប​គេ​បាន​ស៊ុត​បាល់​ប៉េណាល់​ទីមិនចូល​ទី ក្នុងការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ ជើង​ទី​១ កាលពីថ្ងៃអង្គារ​។

    PSG បាន​ចំណាយ​ពេល​រហូត​ដល់​ទៅ​៩៤​នាទី ដើម្បី​រក​គ្រាប់​បាល់​ឈ្នះ ក្រោយ​ពី Mbappe បាន​ប្រើប្រាស់ល្បឿន​ដ៏​អស្ចារ្យ តាមរយៈ​ការ​អូស​បាល់​ផុត​ខ្សែ​ការ​ពារ​២នាក់ និង​ស៊ុត​បាល់​ចូល​ជ្រុង​ម្ខាង​នៃ​ប្រអប់​ទី ដើម្បី​ជួយ​​ឲ្យ PSG ដណ្តើម​បាន​ជ័យ​ជម្នះ​យ៉ាង​សក្តិ​សម ក្រោយពីពួក​គេ​បាន​ខ្ជះ​ខ្ជាយ​ឱកាស​ជច្រើន​។

    ស្រប​ពេល​ជាមួយគ្នា​នេះ ក្រុម Manchester City កំពុង​តែ​ស្ថិតលើផ្លូវ​ឆ្ពោះ​ទៅកាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃក្របខ័ណ្ឌ Champions League ក្រោយ​ពី​ Bernardo Silva រក​បាន​២​គ្រាប់ ដើម្បី​ជួយ​ឲ្យ​ពួក​គេ​យកឈ្នះលើ​ក្រុម Sporting Lisbon ក្នុងលទ្ធផល ៥-០ ក្នុង​ការ​ប្រកួត​ជើង​ទី​១ នៃ​វគ្គ​១៦ក្រុមចុងក្រោយ​។

    ក្រុម​របស់​លោក Pep Guardiola បាន​បង្ហាញ​ពី​ទម្រង់លេង​​យ៉ាងល្អ នាកីឡដ្ឋាន Jose Alvalade ដើម្បីផ្តួល​ក្រុម Sporting នៅមុន​ពេល​ការ​ប្រកួត​ជើង​ទី​២ ក្នុង​ទីក្រុង Manchester នៅ​ថ្ងៃ​​ទី​៩ ខែ​មីនា​៕

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts